​បន្ទាប់​បាត់​ខ្លួន​ពី​ការប្រកួត​ក្នុងស្រុក​មួយ​រយៈ​ អ្នក​ប្រដាល់​ចិត្ត​ស៊ូ គួ​ន ប៊ុន​ហ៊ីម បាន​វិល​ត្រឡប់​មក​បង្ហាញមុខ​ជាថ្មី​លើស​ង្វៀន MX Xtream របស់​ថៃ នា​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ស្អែក​នេះ ដោយ​ក្លាយ​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់តទល់​ជើង​ខ្លាំង​ថៃ Konkom ក្នុង​ប្រភេទ​ទម្ងន់ ​៥៦​គីឡូក្រាម​។

​​ប៊ុន​ ហ៊ីម ត្រូវ​បាន​គេ​កត់​សម្គាល់​ថា គេ​អ្នក​ប្រដាល់​ជំនាញ​ដៃ ​និង​អត់ធ្មត់​ខ្លាំង​លើស​ង្វៀន​។ គេ​ពុំ​សូវ​វាយ​ចេញ​ផ្ដេសផ្ដាស​ឡើយ ប៉ុន្តែ​បើ​ចេញ​ម្ដង​ៗ​គឺ​ច្បាស់​ៗ​មែនទែន​។ យ៉ាង​ណា​ក្តី​គេ​នៅ​មាន​ចំណុច​ខ្សោយ​មួយ​ គឺ​ចេញ​ក្បាច់​យឺតដែល​អាច​ពិបាក ​ប្រសិនបើ​ដៃគូ​ដែល​ចេញ​លឿន​ៗ និង​គេច​រហ័ស​។ ​​ចំពោះ​ដៃគូ​គេ​វិញពុំ​សូវ​មាន​អ្នក​ស្គាល់​ឡើយ ប៉ុន្តែ​ប្រភព​ពី​ប្រទេស​ថៃ​ទម្លាយ​ថា Konkom ជំនាញ​ទាត់ និង​ក្រៀក​ជង្គង់​។ ​ដូច្នេះ​ហើយ​ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ជំនួប​ជក់ចិត្ត​មួយ ដែល​អ្នក​ប្រដាល់​កម្ពុជា​មានឱកាស​សាង​ប្រវត្តិសាស្ត្រ​ ឈ្នះ​ខ្សែ​ក្រវាត់​ពី​កម្មវិធី​ដ៏​ធំ​របស់​ថៃ​មួយ​នេះ​។

​​ក្រៅពី​ការប្រកួត​ដ៏​សំខាន់​នេះ ក៏​មាន​ជើង​ខ្លាំង ហ្វា​សុ​រៈ ដែល​ឧស្សាហ៍​មក​បង្ហាញខ្លួន​លើស​ង្វៀន​បាយ័ន បង្ហាញខ្លួន​ប៉ះ​អ្នកលេង​ឆ្លង​ដែន​ពី​ប្រេស៊ីល​ផង​ដែរ​។ ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ម៉ោង ​៨:៤៥​នាទី​យប់ ដោយមាន​ផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍ One 31 របស់​ថៃ​៕
Via: BTV