អតីតអ្នកប្រដាល់ជើងខ្លាំងគុនខ្មែរ ឡៅ ស៊ីណាត បារម្ភខ្លះៗនៅជុំដំបូងរបស់ប្អូនប្រុស ឡៅ ចន្រ្ទា ដែលត្រូវតទល់នឹងជើងខ្លាំងរបស់ថៃ នឹងត្រាកាន ក្នុងកម្មវិធីប្រដាល់ម៉ារ៉ាតុងដណ្ដើមប្រាក់លាននៅសង្វៀន CNC ល្ងាចនេះ។
លោក ឡៅ ស៊ីណាត
ឡៅ ស៊ីណាត បានឲ្យដឹងថា ជំនួបដណ្ដើមប្រាក់លានថ្ងៃនេះរបស់ប្អូនប្រុសលោក គឺជួបដៃគូចាស់ នឹងត្រាកាន ហើយបេក្ខភាពផ្សេងៗទៀត សុទ្ធតែអ្នកធ្លាប់ជួបកន្លងមកហើយ។ ការប្រកួតនេះអាចពិបាកបន្តិច សម្រាប់ជុំដំបូងជាមួយ នឹងត្រាកាន ពីព្រោះអ្នកប្រដាល់ថៃម្នាក់នេះ ក៏ជាកីឡាករល្អម្នាក់ដែរ។ ដូច្នេះ ឡៅ ចន្ទ្រា មិនអាចមើលស្រាលសមត្ថភាពដៃគូបានឡើយ។ ប៉ុន្តែប្រសិនបើឈ្នះការប្រកួតជុំទី១ហើយ អាចថាសង្ឃឹមច្រើននឹងឈ្នះកម្មវិធីប្រាក់លាននេះ។
ឡៅ ចន្រ្ទា កាលប៉ះ រ៉ុងណាផា
បើនិយាយពីការហ្វឹកហាត់វិញ ចៅក្រមខាងរូបនេះលើកឡើងថា បច្ចុប្បន្ន ឡៅ ចន្ទ្រា ភាគច្រើនហ្វឹកហាត់នៅឯពហុកីឡដ្ឋានជាតិជាមួយក្រុមជម្រើសរើសជាតិគុនខ្មែរដទៃទៀត និងឆ្លៀតហាត់បន្ថែមទៀតនៅក្លឹប។ លោកសង្ឃឹម ៧០% លើប្អូនប្រុស ឡៅ ចន្រ្ទា ថានឹងអាចឈ្នះប្រាក់លាននេះ។
ចន្រ្ទា ប៉ះ ពុទ្ធ ឆាយរិទ្ធី
ចន្រ្ទា ពេលប៉ះ នឹងត្រាកាន ពីមុន
ឡៅ ចន្រ្ទា នឹងប៉ះ នឹងត្រាកាន ហើយ ពុទ្ធ ឆាយរិទ្ធី ប៉ះ រ៉ុងណាផា ល្ងាចថ្ងៃសៅរ៍នេះ ចាប់ពីម៉ោង៦ល្ងាច តទៅនៅសង្វៀន CNC លើប្រភេទទម្ងន់ ៦៧គីឡូក្រាម។ តាមពិតទៅ កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី និង រ៉ុងណាផា សុទ្ធតែធ្លាប់ចាញ់ ឡៅ ចន្ទ្រា ប៉ុន្តែ នឹងត្រាកាន ធ្លាប់ឈ្នះ និងចាញ់៕
ប្រភពពី: Sabay
ឡៅ ស៊ីណាត បារម្ភជុំដំបូង ចន្រ្ទា ប៉ះ នឹងត្រាកាន ក្នុងការប្រកួតដណ្តើមប្រាក់លានល្ងាចនេះ
អត្ថបទទាក់ទង