Keisuke Honda ​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​របស់​ជប៉ុន ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហើយ ​ដោយ​មាន​​កុងត្រា​២​ឆ្នាំ។

ពេលប្រកាសតែង​តាំង Honda ជា​អ្នក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ
ក្រោយ​ពី​ការ​ប្រកាស​ម្សិលមិញ​នេះ​ដែរ ​Honda ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​កម្ពុជា ​ត្បិត​អី​រូបគេ​ពិត​ជា​មាន​ប្រជាប្រិយភាព​ណាស់​ក្នុង​ប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នេះ​ដែរ ​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​មិន​ដែល​បាន​ឃើញ Honda ​ស្លៀក​ពាក់​បែប​សាមញ្ញ​ៗ​នោះ​ទេ ដោយ​ភាគ​ច្រើន​ឃើញ​តែ​ប្រើ​ឯក​សណ្ឋាន​កីឡា ​ឬ​អាវ​ធំ​ប៉ុណ្ណោះ។

ដើម្បី​ឱ្យ​បាន​ប្លែក​ភ្នែក​បន្តិច​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា ​អ្នក​ប្រមាញ់​រូប​ថត​របស់ Sabay ​បាន​ឆ្លៀត​ទៅ​តាម​ចាប់​យក​រូប​ភាព​ខ្លះ​ៗ​នៅ​ម្ដុំ​បឹង​កេងកង ដើម្បី​ឱ្យ​បង​ប្អូន​អ្នក​គាំទ្រ​របស់ Honda ​បាន​ឃើញ​ជីវីត​សាមញ្ញ​របស់​តារា​បាល់ទាត់​វ័យ​៣២​ឆ្នាំ​រូប​នេះ៖


Via :news.sabay