ក្រុមហ្វូតសាលមកពីខេត្តសៀមរាប Siem Reap FC នៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយទទួលបានជ័យជម្នះលើក្រុមYokohama ដោយលទ្ធផល ២-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយដើម្បីបោះជំហ៊ានឆ្ពោះទៅវគ្គ៨ក្រុមចុងក្រោយនៃពាន Ganzberg Futsal Cup 2018 រដូវកាលទី៣។
ក្រុម Siem Reap FC
ការប្រកួតកាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែសីហា ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានទេក្នុងវគ្គទី១ ប៉ុន្តែចូលវគ្គទី១ Siem Reap FC រកគ្រាប់បាល់បាន២គ្រាប់ ខណៈ Yokohama មិនអាចតដៃនឹងក្រុមពីសៀមរាបបានឡើយ។ នៅចាំបានថា ក្នុងវគ្គ២៤ក្រុមចុងក្រោយ Siem Reap FC បានលត់ក្រុម Old Stadium ដោយលទ្ធផល ១០-២។ Siem Reap បានក្លាយជាក្រុមមកពីខេត្តតែមួយគត់ដែលឡើងដល់វគ្គ១៦ក្រុម និងបន្តឡើងវគ្គ៨ក្រុម ខណៈ១៥ក្រុមផ្សេងទៀតសុទ្ធតែក្រុមនៅភ្នំពេញ។
រហូតដល់ពេលនេះរកឃើញ៤ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយគឺ Khmer Blue Soccer, GLF FC, Siem Reap FC, និង 3G FC។
លោក Blaed Perkins គ្រូបង្វឹក Siem Reap FC
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយថ្ងៃអាទិត្យ ទី៥ សីហា ២០១៨
Khmer Blue Soccer ៦-៥ Victory FC
G.LF FC ៥-៤ Home Sport O.R
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយថ្ងៃអាទិត្យ ទី១២ សីហា ២០១៨
Siem Reap FC ២-០ Yokohama Tire
3G FC ៧-៣ ខ្មែរនគរអេហ្វស៊ី
ពានរង្វាន់ហ្វូតសាលដែលមានប្រាក់រង្វាន់សម្រាប់ជើងឯករហូតដល់១៥ ០០០ដុល្លារអាមេរិក។
អ្នកគាំទ្រ Siem Reap FC
Via :news.sabay