អ្នកស្នងគុនខ្មែរ កូយ ឡាយ រំពឹងថានៅពេលខាងមុខ នឹងមានកេរ្តិ៍ឈ្មោះល្បីដូចរៀមច្បងនានាក្នុងក្លឹបប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ តាមរយៈការខំប្រឹងប្រហែងដូចសព្វថ្ងៃនេះ។
កូយ ឡាយ(ខៀវ)
កូយ ឡាយ បានឲ្យដឹងថា សព្វថ្ងៃនេះមើលឃើញខ្លួនឯង គឺល្អកណ្ដាប់ដៃ និងស្នៀតកែង ហើយក៏ជឿជាក់ទៀតថាប្រកួតបន្តិចទៀតទៅនឹងមានកេរ្តិ៍ឈ្មោះបោះសំឡេង ល្បីដូចសិស្សច្បងក្នុងក្លឹបផងដែរ។
ទោះធ្លាប់មានបទពិសោធប្រកួតជាមួយបរទេសក្ដី ប៉ុន្តែអ្នកប្រដាល់រូបនេះនៅដឹងថាខ្លួនមានចន្លោះប្រហោងច្រើនទៀត ដូចជាជំហរ និងកម្លាំងជាដើមផងដែរ ហើយនឹងខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីជោគជ័យលើវិថីមួយនេះ។
កូយ ឡាយ(ខៀវ)
កូយ ឡាយ បច្ចុប្បន្នមានអាយុ២២ឆ្នាំ ជាអ្នកខេត្តតាកែវ កំពុងហ្វឹកហាត់នៅក្លឹបប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ និងកំពុងលេងពានរង្វាន់ TV5 ប្រភេទទម្ងន់ ៦០គីឡូក្រាមផងដែរ។ កីឡាកររូបនេះ ជាសិស្សប្អូនរបស់ អ៊ុង វិរៈ ព្រំ សំណាង ឡៅ ស៊ីណាត ឡៅ ចន្រ្ទា ជាដើម៕
Via: Sabay
កីឡាករ កូយ ឡាយ រំពឹងថានៅពេលខាងមុខ ខ្លួននឹងល្បីដូចរៀមច្បងមុនៗនៅក្នុងក្លឹប
អត្ថបទទាក់ទង