សហព័ន្ធម៉ូតូទឹកកម្ពុជាបញ្ជូនគ្រូបង្វឹក១នាក់ និងកីឡាករ២នាក់ទៅប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅឥណ្ឌូណេស៊ី។ គ្រូបង្វឹកលោក Talakouras Chris ជនជាតិអូស្ត្រាលី ។ កីឡាករ សាលី អ៊ូមើត កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩២នៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ។ កីឡាករ ម៉ឺន មូស្តាន កើតថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩៥ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រុមកីឡាម៉ូតូទឹកកម្ពុជា
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កីឡាករទាំងពីរនាក់លេចធ្លោឆាកអន្តរជាតិ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ជាច្រើនក្នុងព្រឹត្តិការណ៍កម្រិតតំបន់ និងពិភពលោក។
ប្រវត្តិកីឡាករទាំងពីរនាក់
កីឡាករ សាលី អ៊ូមើត ឈ្នះការប្រកួតកន្លងមក
ការប្រកួតជើងឯក Thailand Tour
ឆ្នាំ ២០០៩៖ លេខ១ចំនួន២វិញ្ញាសា Beginner Ski 2 Stroke Stock និង Novice Ski 2 Stroke Stock
ឆ្នាំ ២០១០៖ លេខ១ចំនួន២វិញ្ញាសា Novive Ski 2 Stroke Stock និង Amature Ski Limited
ឆ្នាំ ២០១១៖ លេខ១ចំនួន២វិញ្ញាសា Amature Ski Limited និង Novice Runabout 4 Stroke Stock
ឆ្នាំ ២០១២៖ លេខ១ចំនួន២វិញ្ញាសា Expert Runabout Limited និង Runabout Open
ការប្រកួតជើងឯក Malaysia Jet Ski នៅប្រទេសម៉ាឡេស៊ី
ឆ្នាំ២០១០៖ លេខ១វិញ្ញាសា Novice Runabout 4 Stroke Stock
ការប្រកួតជើងឯកពិភពលោក World Champion Lake Havasu Arizona នៅសហរដ្ឋអាមេរិក
ឆ្នាំ ២០១១៖ លេខ១ចំនួន២វិញ្ញាសា Novice Runabout 4 Strocke Stock និង Expert Ski Open និងលេខ៣ វិញ្ញាសា Amateur Runabout Limited។
ឆ្នាំ ២០១២៖ លេខ១ វិញ្ញាសា Amateur Runabout Limited
ឆ្នាំ ២០១៣៖ លេខ១ចំនួន៣វិញ្ញាសា Pro Am Ski Stock, Pro Am Ski Limited និង Expert Ski Open
ការប្រកួតពានរង្វាន់ស្តេចថៃ King’s Cup Jet Ski World Cup
-ឆ្នាំ ២០១០៖ លេខ១ចំនួន២វិញ្ញាសា Novice 2 Stroke Stock, Beginner Ski 2 Stroke Stock
ឆ្នាំ ២០១១៖ លេខ១ចំនួន៣វិញ្ញាសា Novice Ski 2 Strock Stock, Amateur Ski Limited និង Amateur Runabout Limited
ឆ្នាំ ២០១៣៖លេខ១វិញ្ញាសា Pro Am Ski Open
កីឡាករ ម៉ឺន មូស្តាន ឈុ្នះការប្រកួតកន្លងមក
ការប្រកួតពានរង្វាន់ស្តេចថៃ King’s Cup Jet Ski World Cup
ឆ្នាំ ២០១៣៖ លេខ១វិញ្ញាសា Novice Ski Stock និងលេខ៣វិញ្ញាសា Novic Ski 2 Strocke Stock
ឆ្នាំ ២០១៤៖ លេខ៣ វិញ្ញាសា Amateur Ski Limited
ឆ្នាំ ២០១៥៖ លេខ១ វិញ្ញាសា Novice Ski Stock និងលេខ៣ វិញ្ញាសា Amateur Ski Limited
ឆ្នាំ ២០១៦៖ លេខ៣ វិញ្ញាសា Amateur Ski 2 Strocke Stock និងលេខ៥ Amateur Ski Limited
ឆ្នាំ ២០១៧៖ លេខ១ ចំនួន ២វិញ្ញាសាគឺ Amateur Ski 1500 Stock និង Amateur Ski Limited
ការប្រកួតជើងឯកពិភពលោក World Champion Lake Havasu Arizona នៅសហរដ្ឋអាមេរិក
ឆ្នាំ ២០១៣៖ លេខ១ វិញ្ញាសា Novice Ski Limited