សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ​ដោយ​បញ្ជាក់​ថា​នេះ​ជា​ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ប្រើ​ក្នុង​ឆ្នាំ​២០១៨​នេះ។

ការ​បង្ហោះ​នេះ​គឺ​មាន​ន័យ​ថា ​ក្រុម​ជម្រើស​ជាតិ​អាច​នឹង​ប្រើ​ឯកសណ្ឋាន​ថ្មី​សម្រាប់​ការ​ប្រកួត​មិត្តភាព​នា​ពេល​ខាង​មុខ ​និង​ពាន​រង្វាន់ Suzuki Cup 2018 ​ខាង​មុខ​នេះ។ ​រូប​មួយ​សន្លឹក​នេះ ​អាច​ឱ្យ​គេ​ដឹង​ថា​ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ ​នឹង​ប្រើ​ពណ៌​ខៀវ​ដដែល ប៉ុន្តែ​លាយ​ក្រឡា​ត្រីកោណ​ខ្មៅ​។

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​៣​ខែ​ក្រោយ​នេះ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៨​៕
Via :news.sabay