បួន ចន្ទ័ថារ៉ាត់ កីឡាករតេក្វាន់ដូ ITF វ័យត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ យកបានមេដាយប្រាក់ នៃព្រឹត្តិការណ៍ ប្រកួតជើងឯក ពិភពលោក ITF នៅទីក្រុង MINSK ក្នុងប្រទេសបេឡារូស។
ចន្ទ័ថារ៉ាត់ លេងក្នុងវិញ្ញាសារប្រយុទ្ធទម្ងន់៤៥គីឡូក្រាម។ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ បានមេដាយប្រាក់នេះ រូបគេបានយកឈ្នះកីឡាករប្រទេសជាច្រើនដូចជា អេស្តូនា, ក្រិក, ជប៉ុន, អាស្សង់ទីន, កាស្សាស្ថាន, និង អ៊ុយក្រែន។ តែគួរឱ្យសោកស្ដាយបន្តិច វគ្គផ្ដាច់ព្រ័ត្រ កីឡាករឆ្នើមវ័យក្មេងរូបនេះ ប្រកួតចាញ់កីឡាកររុស្ស៊ី ទើបទទួលបានត្រឹមមេដាយប្រាក់នេះ។
លោក កៅ មករា គ្រូបង្វឹកបានប្រាប់ ពីបេឡារុសថា កីឡាករវ័យក្មេង បួន ចន្ទ័ថារ៉ាត់ អាយុ ១៥ឆ្នាំ ដណ្តើមមេដាយប្រាក់ ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ ៤៥គ.ក្រ មុខនឹងមេដាយនេះរូបគេ បានយកឈ្នះកីឡាករ ប្រទេសអេស្តូនា កីឡាករក្រិក កីឡាករជប៉ុន កីឡាករអាស្សង់ទីន កីឡាករកាស្សាស្ថាន និងកីឡាករអ៊ុយក្រែន តែនៅវគ្គផ្តាច់ព្រ័ត្រ ចាញ់កីឡាកររុស្សី។ ក្នុងអាយុ ១៤-១៥ឆ្នាំ នៃការប្រកួតនេះបែងចែកជា ៤ពូល ដោយមានកីឡាករ១៤រូប ជាការប្រកួតច្រើនគូណាស់ ។
ការប្រកួតជើងឯកពិភពលោកខាងលើនេះ កម្ពុជាបញ្ជូនកីឡាករ យុវជន៧រូប និងវ័យចំណាស់ ៤រូប ទៅចូលរួមប្រកួត។ វាជាការប្រកួតកម្រិតពិភពលោកដែលប្រទេសជាច្រើនចូលរួម។ ខណៈដែលមេដាយដែលទទួលបានខាងលើពិតជាធំធេងខ្លាំងមែនទែន៕
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធ កីឡាតេក្វាន់ដូ អាយធីអេហ្វ បានឲ្យដឹងថា ការប្រកួតនឹងប្រព្រឹត្តិ ទៅចាប់ ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង MINSK នៃប្រទេសបេឡារុស ហើយព្រឹត្តិការណ៍ នេះអាច នឹង មានប្រទេសចូលរួមចំនួន ពី៧០ ទៅ៨០ចូលរួម ព្រោះជាការប្រកួត កម្រិតពិភពលោក ចំណែកសម្រាប់កម្ពុជា បញ្ជូនវ័យ យុវ ជន ចំនួន៧រូប និងវ័យចំណាស់ អាចចំនួន៤រូប ទៅចូលរួមប្រកួត៕