នៅព្រឹកនេះ ក្រុមកីឡាកម្ពុជា នឹងបន្ដការប្រកួតវិញ្ញាសាផ្សេងៗទៀត ដើម្បីស្វែងរកមេដាយមាសមកកម្ពុជា បន្ដបង្កើតកំណត់ត្រានានា។
ក្រុមកីឡាកម្ពុជា នៅមាន៣ប្រភេទកីឡាលេងនៅថ្ងៃទី២៦នេះ។ តួយ៉ាង កីឡាទូកក្ដោង មាន៣នាក់លេង២វិញ្ញាសារគឺ Laser Standard និង Laser 4,7 Open ដែលសុទ្ធតែវិញ្ញាសាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងជាមួយប្រទេសដទៃទៀត។ ខណៈដែល ការ៉ាតេ វិញ មានកីឡាករម្នាក់គឺ លី រតនៈសម្បត្តិលេងក្នុងប្រភេទទម្ងន់ Men’s 67គីឡូក្រាម។ សម្រាប់កីឡា១ទៀតនោះ គឺម៉ូតូទឹកដែលបានមេដាយមាស១កាលពីម្សិលមិញ សាលី អ៊ូមើត ត្រូវលេងវិញ្ញាសា Endurane Runabout Open ប៉ុន្តែដោយសារតែមានបញ្ហារបួសស្មារូបគេមិនអាចលេងបានទេ នៅថ្ងៃនេះ។
បើគិតត្រឹមពេលនេះកម្ពុជាទទួលបានមេដាយចំនួន៣គ្រឿងហើយគឺមាស២ និងសំរឹទ្ធ១។ កីឡាម៉ូតូទឹក កីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១លើវិញ្ញាសា Ski Modified និងបានសំរឹទ្ធ១លើវិញ្ញាសា Runabout 1100 Stock។ កីឡាការិនី Jessa Khan ឈ្នះមេដាយមាស១សម្រាប់កីឡាជឺជិតស៊ូ លើវិញ្ញាសា -៤៩គីឡូក្រាម។
ភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីឆ្នាំនេះ កម្ពុជាបានបំបែកកំណត់ត្រា ៦៤ ឆ្នាំ ដោយគិតតាំងពីឆ្នាំ១៩៥៤មក នេះជាលើកទី១ហើយដែលប្រទេសកម្ពុជាដណ្ដើមមេដាយមាស២គ្រឿង៕
By: Sabay
ព្រឹកនេះ កម្ពុជាចេញស្វែងរកមេដាយមាសទៀតហើយនៅ Asian Game
អត្ថបទទាក់ទង