ក្រុមការពារដំណែងជើងឯក 3G FC បន្ដដំណើរឆ្ពោះទៅរកជើងឯក Ganzberg Cup ជាលើកទី 2 បន្ទាប់ពីយកឈ្នះក្រុម Siem Reap FC ដោយបាល់ Penalty កាត់សេចក្ដី 2-2 (3-1) ក្នុងព្រឹតិ្តការណ៍បាល់ទាត់ Ganzberg Cup រដូវកាលទី 3។

ការប្រកួតវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះពិតជាប្លែកភ្នែកនិងល្អមើលជាងវគ្គមុនៗទៅទៀត ព្រោះដល់វគ្គនេះហើយក្រុមទាំងអស់សុទ្ធតែប្រយ័ត្នរៀងៗខ្លួនមិនងាយឲ្យរបូតគ្រាប់បាល់ឡើយ។ ឡើងមកវគ្គនេះអ្នកដែលធ្លាក់ប្រាកដណាស់ជាស្ដាយក្រោយ ព្រោះនៅក្នុងវគ្គនេះក្រុមដែលឈ្នះនិងមានទឹកប្រាក់ 2500ដុល្លារ នៅក្នុងដៃរួចជាស្រេចទោះបីជាមិនបានឈ្នះពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ក៏ដោយ។

ការប្រកួតរវាងក្រុម Siem Reap FC និងក្រុមការពារដំណែងជើង 3G FC គឺពិតជាល្អមើលខ្លាំង ក្រុមទាំងពីរសុទ្ធតែប្រឹងប្រែងរៀងៗខ្លួន ទាំងការសម្រុក បច្ចេកទេស និងតាក់តិច។ ប្រកួតនេះសាច់បាល់ល្អមើលជាងគូរវគ្គ 8 ក្រុមដំបូងព្រោះក្រុមទាំងពីរមានគ្រាប់សុតបញ្ចូលទីទៅវិញទៅមក ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តនិងល្អមើល។ បញ្ចប់ការប្រកួតក្រុមការពារដំណែងជើងឯក 3G FC យកឈ្នះក្រុម Siem Reap FC ដោយបាល់ Penalty កាត់សេចក្ដី 2-2 (3-1)។


លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។