ក្រុម​គោ​ព្រៃ​កម្ពុជាបាន​ចាញ់​​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​ដោយ​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ទើប​​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ។

Keisuke Honda ផ្តល់កម្លាំង​ចិត្ត​ដល់កីឡាករកម្ពុជា
ការ​ប្រកួត​នៅ​វគ្គ​​ទី​១​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​​​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ដាក់​សម្ពាធ​​​​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ព្យាយាម​លេង​ការពារ​ និង​វាយ​មក។ ការ​ដាក់​សម្ពាធ​របស់​កម្ពុជា​ធ្វើ​ឲ្យ​​ទទួល​បាន​ឱកាស​ទាត់​បាល់​ពិន័យ​​​មួយ​លើក​ជា​ពីរ​លើក​ និង​ទទួល​បាន​បាល់​ជ្រុង​ថែម​ទៀត។ កាយ​សម្រុក​​យ៉ាង​ខ្លាំង​​បាន​ធ្វើ​ឲ្យ​កម្ពុជា​រក​គ្រាប់​បាល់​បំបែក​ពង់មាន់​របស់​ម៉ាឡេស៊ី​នៅ​នាទី​ទី​១៨​​ដោយ​ថ្វី​ជើង​ខ្សែការពារ ស៊ើយ វិសាល​ នៅ​នាទី​ទី​១៨ បន្ទាប់​​ពី​ទទួល​បាល់​តែត​ពី​ខ្សែ​ប្រយុទ្ធ​លេខ​៩ កែវ សុខផេង។

នៅ​វគ្គ​ទី​២ ម៉ាឡេស៊ី​បាន​ព្យាយាម​វាយ​សម្រុក និង​កាន់​តែ​ល្អ​ទៅ​ដោយ​បាន​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​លើ​ម្ចាស់​ផ្ទះ​កម្ពុជា។ ទី​​បំផុត​ម៉ាឡេស៊ី​បាន​បំបែក​ពងមាន់​របស់​កម្ពុជា​ដើម្បី​តាម​ស្មើ ១-១ ដោយ​កីឡាករ Saad នៅ​នាទី​ទី​៦២ និង​បាន​បន្ថែម​១​គ្រាប់​ទៀតដោយ​កីឡាករ Andik នៅ​នាទី​ទី​៧៤ ​​ដើម្បី​នាំ​មុខ ២-១។ ចុង​ម៉ោង​វគ្គ​ទី​២ ម៉ាឡេស៊ី រក​បាន​១​គ្រាប់​ទៀត​ដើម្បី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៣-១។

ចំពោះ​កម្ពុជា​ក៏​បានវាយ​លុក​ខ្លាំង និង​មាន​ឱកាស​ស៊ុត​ តែត​​ចំគោល​ដៅ​ជា​ច្រើន​ដង ប៉ុន្តែ​គ្មាន​សំណាង​ឡើយ​ដោយ​អ្នក​ចាំ​ទី​ម៉ាឡេស៊ី​ពិត​ជា​ល្អ​ដោយ​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​លើក៕​ ហុងដា. និយាយ​ថា​ ទោះ​បី​ជា​ក្រុម​យើង​ប្រកួត​ចាញ់​ក៏ដោយ​ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​នៅ​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្ញុំ​ ហើយ​យើង​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែប្រែ​បន្ថែម​ទៀត