​ការ​ប្រកួត​កីឡា​សីដក់​​​​​ពាន​រង្វាន់ 2018 King’s Cup នៅ​ប្រទេស​ថៃ​លើក​ទី​៣៣ លើ​ប្រភេទ​វិញ្ញាសា ៣ទល់ ៣ ផ្នែក​បុរស​​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​​អូម៉ង់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​នេះ​ ២-១។

សកម្មភាពប្រកួតកាលវគ្គផ្ដាច់ព្រ័ត្រ
​ពាន​រង្វាន់​នេះ​បាន​ដំណើរ​កាល​ពី​ថ្ងៃ​ទី​២៣ ដែល​គ្រោង​បញ្ចប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។ សម្រាប់​ប្រទេស​ដែល​អាច​ប៉ះ​កម្ពុជា​គឺ ប្រេស៊ីល ​ឬ​​អូស្ត្រាលី​ ដែល​ពីរ​ប្រទេស​នេះ​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប្រជែង​គ្នាបន្តិច​ទៀត​នេះ ​ដើម្បី​ឡើង​ទៅ​​ប៉ះ​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​៕ ​​​
Via :news.sabay