សូមទស្សនាវិដេអូហាយឡាយរបស់ក្រុមជម្រើសជាត់កម្ពុជា ២ទល់២ ទីម័រខាងកើត ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ ពង្រឹងកម្រិតបច្ចេកទេសបានល្អដើម្បីដណ្តើមយកគ្រាប់២ស្មើរវិញថ្ងៃទី១២ ខែតុលា នេះ​នៅពហុកីឡដ្ឋានជាតិ។

ចាប់ផ្តើមការប្រកួតនៅតង់ទី១កីឡាករបរទេសរបស់ទីម័រខាងកើត ពាក់អាវលេខ១៧បានស៊ុតបញ្ចូលទី១គ្រាប់ នៅនាទីទី៣០ទីម័រនាំមុខកម្ពុជា១-០

ចាន់ វឌ្ឍនាការ រកបានមួយគ្រាប់វិញតាមស្មើទីម័រដោយលទ្ធផល១-១ នៅនាទីទី៤០ ក្នុងតង់ទី១នៅនាទីទី៤០

ទីម័រ រកបានមួយគ្រាប់ទៀតនៅនាទីទី៤២​ នាំមុខ កម្ពុជា ២-១ ក្នុងតង់ទី១

តង់ទី២នៅនាទីទី៩០+៥កម្ពុជារកបានមួយគ្រាប់វិញតាមស្មើទីម័រ២-២

គួរបញ្ជាក់ថា កីឡាករចំនួន២៤នាក់ ត្រូវបានប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតជាមួយក្រុមទីម័រខាងកើត លើកនេះ ក្នុងនោះមាន ចាន់ វឌ្ឍនាកា, សេត រ៉ូស៊ីប, ហុង ផេង របស់បឹងកេត ស ពិសិដ្ឋ, ឈិន ឈឿន, រ៉ឹង ប៊ុនហៀង, អ្នកចាំទី អ៊ុំ វិចិត្រ របស់ក្រសួងការពារជាតិ, សុះ ស៊ូហាណា, គួច ដានី, គួច សុកុម្ភៈ, ឆេង ម៉េង របស់ណាហ្គាវើល អ៊ិន សូដាវីដ, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា, ស៊ិន កក្កដា របស់ភ្នំពេញក្រោន នេន សុធារដ្ឋ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ប្រាក់ មុន្នីឧត្តម របស់ស្វាយរៀង កែវ សុខផេង, ទិត្យ ឌីណា, អ្នកចាំទី កែវ សុខសិលា, ជា វណ្ណសាក់ របស់វិសាខា និងកីឡាករខ្មែរ-បារាំង ប៊ីន ចន្ថាធារី របស់ក្លិប Terengganu FC៕
សូមទស្សនារូបភាពក្នុងវិដេអូទាំងស្រុងរបស់ក្រុមទាំងពីរដូចតទៅ: