​លោក Leonardo Vitorino គ្រូ​បង្វឹក​ដែល​ទើប​ចូល​កាន់​តំណែង​នៅ​ក្លឹប​ភ្នំពេញ​ក្រោន​កាល​ពី​ពេល​ថ្មី​ៗ ​ក្នុង​ការ​ចូល​កាន់​តំណែង​នេះ​លោក​មាន​ទិសដៅ​ពីរ​។

អតីត​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​ទៅ​ថា ​ចូល​ខ្លួន​មក​កាន់​ភ្នំពេញ​ក្រោន លោក​មាន​​ទិស​ដៅ​ពីរ​គឺ​ លោក​គិត​លើ​លទ្ធផល​ ដើម្បី​ប្រជែង​ជើង​ឯក​ជូន​ម្ចាស់​ក្លឹប​ និង​ការ​អភិវឌ្ឍ​យុវជន​ជូន​កម្ពុជា។ ​មូលហេតុ​ដែល​លោក​បន្ត​គិត​ចង់​បណ្ដុះ​ថ្នាល​យុវជន​ជូន​កម្ពុជា​ ពី​ព្រោះ​លោក​ស្រលាញ់​ប្រទេស​នេះ ពិសេស​គឺ​អ្នក​គាំទ្រ​ដែល​តែង​គិត​អំពី​លោក​។

​​​​​លោក Leonardo Vitorino ចូល​កាន់​តំណែង​ក្នុង​ក្រុម​ភ្នំពេញ​ក្រោន​ ដោយ​គ្មាន​កុង​ត្រា​ឡើយ ការ​ដឹក​នាំ​នេះ​បើ​សិន​លោក​ដឹក​នាំ​មិន​បាន​ល្អ នឹង​ដើរ​ចេញ​ពី​ភ្នំពេញ​ក្រោន​តែម្ដង៕
Via: Sabay