វិបសាយ AFF Suzuki Cup បានចុះផ្សាយថា ចាន់ វឌ្ឍនាកា ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធ ៧ នាក់ដែលអាចប្រជែងយកស្បែកជើងមាស។ ក្នុង២០ឆ្នាំនៃប្រវត្តិ AFF Suzuki Cup មានកីឡាករ ១២ នាក់ជាម្ចាស់ស្បែកជើងមាស ប៉ុន្តែកីឡាករទាំងនោះហាក់មិនមានឈ្មោះទៀតទេ ឬ មិនអាចឈ្នះស្បែកជើងមាសទៀតទេ។ ដូច្នេះកីឡាករថ្មីៗ ៧ នាក់ខាងក្រោមជាឈ្មោះថ្មីដែលអាចឈ្នះស្បែកជើងមាស ឆ្នាំ ២០១៨ នេះ។ ក្នុងកម្មវិធី នេះ ៤ លើកចុងក្រោយ ខ្សែប្រយុទ្ធ Teerasil Dangda របស់ ថៃជាអ្នកស្ថិតនៅកំពូលតារាងនៃអ្នកស៊ុតបញ្ចូលទី។ ពេលនេះ Adisak Kraisorn រំពឹងថានឹងស្នងតំណែងសម្រាប់ជម្រើសជាតិថៃ។
១-Adisak Kraisorn (ថៃ)

គេមិនរំពឹងខ្ពស់លើខ្សែប្រយុទ្ធរូបនេះដូច Teerasil Dangda ទេ តែវាជាឱកាសល្អដើម្បី សាងថ្វីជើង សម្រាប់ Adisak Kraisorn។ ខ្សែប្រយុទ្ធរូបនេះ ជាផ្នែកាលឈ្នះពាន 2014 AFF Suzuki Cup ហើយគេរកបាន ២ គ្រាប់ទល់នឹងក្រុម ម៉ាឡេស៊ី។ ខ្សែប្រយុទ្ធរូបនេះមានបទពិសោធន៍នៅក្នុងយុទ្ធនាការនេះ ហើយត្រូវគេចាត់ទុកថាបេក្ខភាពសំខាន់ក្នុងការរកគ្រាប់បាល់បញ្ចូលទីដើម្បីឈ្នះស្បែកជើងមាស។
២- ចាន់ វឌ្ឍនាកា

ចាន់ វឌ្ឍនាកា ( AFF Suzuki Cup 2016 on 21 October 2016. Photo by Stringer / Lagardere Sports)
ដ្បិតមិនសូវឡើងកូដមួយរយៈចុងក្រោយនេះ ប៉ុន្តែ គេមិនអាចបំភ្លេចបានជំនាញបញ្ចប់ទីជើងឆ្វេងរបស់ ចាន់ វឌ្ឍនាកា ឡើយ គួបផ្សំនឹងការហ្វ្រីឃីគក៏ល្អដែរ។ រាល់គ្នាចាំមិន ភ្លេចកាលចាញ់ ម៉ាឡេស៊ី ៣-២ ឆ្នាំ ២០១៦ នៅ AFF Suzuki Cup។ ខ្សែប្រយុទ្ធបឹងកេតរូបនេះរកបាន ២ គ្រាប់ម្នាក់ឯង។

អ្នកតាមដានបាល់មិនភ្លេចទេ តាមរយៈបទពិសោធន៍នៅ ជប៉ុន និង ម៉ាឡេស៊ី ហើយ ចាន់ វឌ្ឍនាកា នឹងធ្វើបានល្អពេលជួប ម៉ាឡេស៊ី ជាថ្មីនាវគ្គជម្រុះ ថ្ងៃទី ៨ វិច្ឆិកា ខាងមុខ។
៣-Nguyen Anh Duc (វៀតណាម)
គេជាកម្លាំងសំខាន់បំផុត ១ របស់ វៀតណាមនាពេលបច្ចុប្បន្ន។ Nguyen Anh Duc ជាបេក្ខភាពដើម្បីឈ្នះ ស្បែកជើងមាស។ ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរបស់ Becamex Bình Dương នៅតែជាកម្លាំងមុខស្រួច នៅមុខប្រអប់គ្រោះថ្នាក់។

៤-Phil Younghusband (ហ្វីលីពីន)
Younghusband ជាកីឡាករដែលចូលរួមប្រកួតបានច្រើនជាងគេសម្រាប់ជម្រើសជាតិហ្វីលីពីន ហើយគេនឹងធ្វើឲ្យមានរឿងល្អជាច្រើនសម្រាប់ក្រុម។ កូនកាត់អង់គ្លេស-ហ្វីលីពីនរូបនេះរកបាន ៥១ គ្រាប់ហើយសម្រាប់ជម្រើសជាតិ តាំងពីឆ្នាំ ២០០៦ មក។ គេបានចូលរួម AFF Suzuki Cup ឆ្នាំ 2010, 2012 និង 2014។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះជាអ្នកបញ្ចប់ទីដ៏គ្រោះថ្នាក់១ក្នុងតំបន់។ និយាយខ្លីគេជាបេក្ខភាពឈ្នហស្បែកជើងមាស។ គេជាយុវជនហ្វឹកហាត់នៅ Chelsea ពីឆ្នាំ ១៩៩៧ ដល់ ២០០៤។

៥-Alberto ‘Beto’ Goncalves (ឥណ្ឌូណេស៊ី)

ដ្បិតតែវ័យ ៣៧ ឆ្នាំ តែរូបគេនៅមានឥទ្ធិពលល្អដល់ក្រុម ឥណ្ឌូណេស៊ី។ ខ្សែប្រយុទ្ធកូនកាត់ ប្រេស៊ីល-ឥណ្ឌូណេស៊ីរូបនេះទើបចូលរួមក្រុម ជម្រើសជាតិឆ្នាំ ២០១៨ នេះប៉ុណ្ណោះ តែគេមានពិសោធន៍ច្រើននៅក្លិបប្រទេសប្រេស៊ីល និង ក្នុងស្រុកឥណ្ឌូណេស៊ី។ គេរកបាន ១ គ្រាប់ និង Assist មួយទល់នឹង មីយ៉ាន់ម៉ា ដើមខែនេះ ហើយ ជួយឲ្យក្រុមស្មើ ហុងកុង ១-១ ទៀតក្នុងការប្រួតមិត្តភាព។ នេះជាការបញ្ជាក់ឲ្យឃើញថា រូបគេជាកម្លាំងសំខាន់ណាស់ក្នុងដំណើរឆ្ពោះទៅស្បែកជើងមាស។
៦-Safawi Rasid (ម៉ាឡេស៊ី)
ខ្សែប្រយុទ្ធរូបនេះអាចរកគ្រាប់បានគ្រប់កាលៈទេសៈជាពិសេសពីការរៀបចំបាល់ពិន័យ-លើកចេញពីជ្រុង (Set-piece) ។ ក្រៅពីនេះ គេអាចរត់មកចុះការពារទៀតផង។ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរបស់ Johor Darul Ta’zim រូបនេះត្រូវគេមើលឃើញថានឹងធ្វើបានល្អក្នុងពានេះ ទោះគេរកទើប បាន ២ គ្រាប់ឲ្យ ឥណ្ឌូណេស៊ី តាំងឆ្នាំ ២០១៦ ក្ដី (បង្ហាញខ្លួន៨លើក)។

៧-Aung Thu (មីយ៉ាន់ម៉ា)
កាល AFF Suzuki Cup 2016 Aung Thu បានរកគ្រាប់បាល់ទល់នឹងកម្ពុជា និង វៀតណាម ហើយគេត្រូវគេចាត់ទុកថាជាខ្សែប្រយុទ្ធមានគុណភាពល្អម្នាក់របស់ មីយ៉ាន់ម៉ា។ មិនថាក្រុមជម្រើសជាតិទេ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះសម្របខ្លួនបានល្អនៅលីគថៃ ដោយរកបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ លើក។ គេជាបេក្ខភាពយកស្បែកជើងមាស និង លេងគម្រាមកំហែងខ្ពស់នៅ AFF Suzuki Cup ឆ្នាំ ២០១៨ នេះ។

Via: sportrefresh