អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានធ្វើបដាដាក់សម្ពាធក្រុមជម្រើសជាតិឈុតធំរបស់ខ្លួន ក្នុងការប្រកួតទល់នឹងក្រុមសិង្ហបុរី នៅពូល B បើកឆាក ព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2018។
ជនជាតិឥណ្ឌូណេស៊ីដែលរស់នៅសិង្ហបុរីជាង ៣០០នាក់ និងអ្នកគាំទ្រឥណ្ឌូណេស៊ី ប្រមាណជាង ១៣០០នាក់ដែលបានធ្វើដំណើរពីក្រុងហ្សាការតាទៅកាន់ទស្សនានៅក្រុងសិង្ហបុរី បានចូលរួមក្នុងការប្រកួតដែលរៀបចំនៅកីឡដ្ឋានជាតិសិង្ហបុរី កាលពីយប់ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បដារបស់អ្នកគាំទ្រឥណ្ឌូណេស៊ី បានសរសេរថា៖ «តើអ្នកមិនមានភាពអៀនខ្មាសទេឬ ចំពោះលទ្ធផលដែលក្រុមជម្រើសជាតិរបស់អ្នកសម្រេចបាន?»។ ការចំអករបស់អ្នកគាំទ្រឥណ្ឌូណេស៊ី បានធ្វើឡើងបន្ទាប់ពីក្រុម U19 ឥណ្ឌូណេស៊ី បានឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC U19។
ក្រុមឈុតធំឥណ្ឌូណេស៊ី បានប្រកួតចាញ់ម្ចាស់ផ្ទះ សិង្ហបុរី ដោយលទ្ធផល ១-០ នៅថ្ងៃបើកឆាក ពូល B ពានរង្វាន់ AFF Suzuki Cup 2018 កាលពីយប់មិញ៕
Vjia: Sabay
ពានរង្វាន់ Suzuki Cup៖ អ្នកគាំទ្រឥណ្ឌូណេស៊ី ដាក់សម្ពាធលើក្រុមឈុតធំក្រោយលេងមិនល្អ
អត្ថបទទាក់ទង