លោក Jurgen Klopp បាន​ត្រៀម​រួចរាល់​នូវ​កញ្ចប់​ទឹក​ប្រាក់ ​៨៥​លាន​ផោនដើម្បី​​បំបែកកំណត់ត្រា​ក្លឹបថ្មីទិញ​យក Ousmane Dembele ពី​ក្លឹប​ Barcelona នៅ​ខែ​មករា​ខាង​មុខ​នេះ។

អ្នក​ចាត់​ការ​របស់​ Liverpool ចង់​បាន​កីឡាករ​បារាំង​វ័យ ​២១​ឆ្នាំ​​ដើម្បី​បន្ថែមភាពខ្លាំងដល់ក្រុម​របស់​ខ្លួន​ឲ្យ​ខ្លាំង​ជាង​មុន​ទៀត ដើម្បី​អោយ​ឱកាស​ប្រជែង​ពាន Premier League មានកើនឡើងនៅជើង​ទី​ពីរ។ ក្លឹបក៏​ត្រៀម​​បំបែក​កំណត់ត្រា​ផ្ទេរ​កីឡាករ​ម្ដង​ទៀត​ដែរ ដោយ​កំណត់​ត្រា​​មុន​ក្លឹប​បាន​ចំណាយ ​៧៥​លាន​ផោន​ទិញ​យក​​ខ្សែ​ការពារ Virgil van Dijk។

​Dembele ត្រូវ​បាន​​អ្នក​ចាត់​ការ​របស់ Barca លោក Ernesto Valverde ដក​ចេញ​ពី​បញ្ជី​​លេង​ទល់​នឹង Real Betis កាល​ពី​ចុង​សប្ដាហ៍ បន្ទាប់​ខកខាន​មិនបាន​មក​ហាត់ដោយមូលហេតុឈឺពោះ។ ត្បិត​តែ​​ Liverpool ​ចង់​បាន​​សមាជិក​ឈ្នះ World Cup 2018 រូប​នេះ​ក្ដី ប៉ុន្តែភ្នាក់ងារ​របស់ Dembele លោក Moussa Sissoko បានប្រាប់​ថា អតីតកីឡាករ Dortmund ​រូបនេះ​ចង់​បន្ត​នៅ​ Barcelona៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Thesun