ហូឡង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលនៃក្រុម A1 នៅពីមុខម្ចាស់ជើងឯកពិភពលោកបារាំងហើយនឹងចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសព័រទុយហ្គាល់និងស្វ៊ីសនៅវគ្គផ្តាច់ព្រ័ត្រនៅរដូវក្តៅក្រោយ។

Werner បានរកគ្រាប់បាល់នៅនាទីទី៩ អោយក្រុមអាឡឺម៉ង់ មុនពេល Sane ថែមបានមួយគ្រាប់ទៀតនៅនាទីទី១៩ មុនពេលបញ្ចប់ការប្រកួតក្នុងតង់ទី១។ ប៉ុន្តែអី្វៗត្រូវបានផ្លាស់ប្តូរនៅចុងក្រោយម៉ោងនៃការប្រកួត ក្រោយ Promes រកតាមបានមួយគ្រាប់នៅនាទីទី៨៥ និង Virgil van Dijk ស៊ុតបាល់បញ្ចូលទីនៅនាទីទី៩០ មួយគ្រាប់ទៀត។

ក្រុមរបស់លោក Joachim Low បានបរាជ័យក្នុងការប្រកួតនានាចាប់តាំងពីពួកគេបានផ្តួលស៊ុយអ៊ែតនៅក្នុងដំណាក់កាលនៃការប្រកួតបាល់ទាត់ពិភពលោកមុនពេលការចាកចេញយ៉ាងឆាប់រហ័ស។ លោក Low បាននិយាយថា “ខ្ញុំខកចិត្តបន្តិចបន្តួចចំពោះលទ្ធផល ប៉ុន្តែជាទូទៅខ្ញុំបានឃើញភាពវិជ្ជមានច្រើនជាងលទ្ធផលអវិជ្ជមាន។ យើងបានលេងយ៉ាងល្អនៅតង់ទី1 ហើយគួរតែរកគ្រាប់បាល់ទី3 នៅក្នុងតង់ទី2 ដើម្បីបញ្ចប់ការប្រកួត។

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ BBC