David de Gea បានបើកការចរចារលើការបន្តកុងត្រាថ្មីនៅក្លិប Manchester United ប្រសិនបើក្លឹបផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលមានតំលៃពលកម្មនឿយហត់ប្រមាណ ៣៥០.០០០ផោនក្នុងមួយសប្តាហ៍ដើម្បីស្មើទៅនិងមិត្តរួមក្រុម Alexis Sanchez បូករួមទាំងប្រាក់ផលប្រយោជន៏ផ្សេងៗទៀត។

De Gea ទើបតែបានបង្កើនកេរ្តិ៍ឈ្មោះរបស់គេជាអ្នកចាំទីដ៏ល្អបំផុតជាមួយនឹងការទទួលជ័យជម្នះយ៉ាងស្វិតស្វាញកាលពីពេលថ្មីៗនេះនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបជាមួយក្រុម Young Boys កាលពីថ្ងៃអង្គារ។ ប៉ុន្តែការចរចារលើកិច្ចព្រមព្រៀងថ្មីមួយបានបង្អាក់ដោយមូលហេតុលើប្រាក់ឈ្នួលហើយនាំឱ្យមានការរំពឹងទុកថាកីឡាករអេស្បាញវ័យ ២៨ឆ្នាំរូបនេះអាចនឹងចាកចេញទៅចូលរួមជាមួយក្លឹប Juventus ឬ Paris Saint-Germain។

កិច្ចព្រមព្រៀងរបស់ De Gea នឹងអស់សុពលភាពនៅរដូវក្តៅខាងមុខនេះហើយដូច្នេះអាចនិយាយបានថា រូបគេអាចផ្ទេរចេញពីក្លឹប ចាប់ពីថ្ងៃទី១ ខែមករា ២០១៩ខាងមុខ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុម បិសាចក្រហមអាចនឹងធ្វើការពន្យារពេល ១២ខែ ដោយស្វ័យប្រវត្តិនៅខែក្រោយប្រសិនបើពួកគេ បរាជ័យលើការចរចារជាមួយអ្នកតំណាងរបស់ De Gea ស្របពេលដែលរូបគេ De Gea បានច្រានចោលសំណើរបស់ក្លឹបដែលមានទឹកប្រាក់ ២៧៥,000ផោន/សប្តាហ៏រួចទៅហើយនោះ។ បើទោះបីជាពេលនេះក្លឹបប្រឈមនឹងហានិភ័យបាត់បង់កីឡាករ De Gea នៅឆ្នាំ ២០២០ (Free Transfer)ដូច្នេះហើយក្លឹបត្រូវបានបង្ខំឱ្យលក់រូបគេនៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីទទួលបានថ្លៃផ្ទេរក្នុងរង្វង់ទឹកប្រាក់ ៧៥លានផោន។

ប្រភព៖ dailymail