បរទេស៖ David de Gea បានបញ្ជាក់ថាខ្លួនកំពុងមានការ ជឿជាក់លើសមត្ថភាពរបស់ខ្លួននាពេលបច្ចុប្បន្ន​ស្របពេល​មានការប្រជែងយកតំណែងកំពូលមួយនេះពីមិត្តរួមក្រុមកីឡាករ Dean Henderson យ៉ាងណាក៏ដោយ។

Manchester United hint at goalkeeping plan for Dean Henderson and David de  Gea - Manchester Evening News
បន្ទាប់ពីបញ្ចប់លក្ខណ្ឌខ្ចីជើងដោយជោគជ័យពីក្រុម Sheffield Utd កីឡាករអន្តរជាតិអង់គ្លេស Henderson បាន​សម្លឹងរកឪកាសបង្ហាញខ្លួនក្នុងនាមកីឡាករដៃទី១នៅទឹកដី Old Trafford ជំនួសកីឡាករជើងចា​ស់​អេស្បាញ​ De Gea ដែលបានកាន់កាប់តួនាទីនេះអស់រយៈពេល ៩ឆ្នាំមកហើយ។

David De Gea Vs Dean Henderson: Who's The Future Of Manchester United After  Wembley Nightmare?De Gea ទើបតែជួយសង្គ្រោះបាល់បានយ៉ាងល្អកំលុងពេលជួយអោយ Man Utd ផ្តួល Wolver កាលពីថ្ងៃអង្គារបានបញ្ជាក់ថា៖ “ការពិតខ្ញុំមានទំនុកចិត្តខ្ពស់ជាមួយអារម្មណ៍ល្អ។ ខ្ញុំសប្បាយចិត្តរាល់ពេលដែលខ្ញុំ អាចជួយ ក្រុម​ដូច​រាល់ថ្ងៃនេះពិសេសការការពារមិនអោយគូបដិបក្សស៊ុត បញ្ចូលទី (Cleansheet) បាន”៕

 

ប្រភពព័ត៍មាន៖ Goal