បរទេស៖ គ្រូបង្វឹក Luis Enrique បានបញ្ជាក់យ៉ាងច្បាស់ថាមិនទទួលយកការស្តីបន្ទោសពីនរណាម្នាក់​ដែល​ស្តី​បន្ទោសអ្នកចាំទី David de Gea ចំពោះលទ្ធផលបរាជ័យរបស់​ក្រុម​អេស្បាញក្រោមថ្វីជើងអ៊ុយក្រែន​ក្នុងការប្រកួតពានរង្វាន់ UefaNationLeague កាលពីយប់មិញ។​ ការមិនស្គាល់ចាញ់ ១៥ ប្រកួត​របស់​ក្រុម​គោជល់អេស្បាញ បានឈានដល់ទីបញ្ចប់នៅទីក្រុងគៀវ ក្រោយ​ការស៊ុតបាល់បញ្ចូលទីនៅនាទី​ទី៧៦​តង់ទី២ពីរបស់កីឡាករក្រុមម្ចាស់ផ្ទះ Viktor Tsygankov។

Spaanse pers irriteert Luis Enrique: 'Krijgt De Gea de schuld? Zet de  camera's maar uit' - Voetbal International

ទោះបីជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប២សម័យអេស្បាញមានឪកាសគ្រប់គ្រងបាល់ ៧២ភាគភាគរយ​និង​ការ​ប៉ុនប៉ងស៊ុតបញ្ចូលទីដល់ទៅ ២១ដងខណៈអ្នកចាំទី Georgi Bushchan រារាំងបាល់បាន ៨ដង​ខណៈ​អ៊ុយក្រែនមិនបានបង្កើតឱកាសវាយបកវិញបានច្បាស់លាស់នោះទេ។

Spain Lose Nations League Game After David De Gea Mistake

ក្រោយបញ្ចប់ការប្រកួតអតីតគ្រូបង្វឹក Barcelona រូបនេះបាននិយាយការពារកូនក្រុមដែលជាអ្នកចាំទីដៃទី១ក្លឹបបិសាចក្រហមវ័យ ២៩ឆ្នាំរូបនេះថា៖ “អ្នកអាចរិះគន់ច្រើនជាងនេះ។ប៉ុន្តែជានិច្ចកាល ការស្តីបន្ទោសគាត់ (De Gea) គឺជាទម្លាប់អាក្រក់មួយ។ ប្រសិនការប្រកួតបែបនេះហើយ De Gea ត្រូវបានស្តីបន្ទោសសូមបញ្ចប់វាហើយយើងនឹងចាកចេញ”៕

 

ប្រភពព័ត៍មាន៖ Goal