បរទេស៖ លោក Jose Mourinho ដែលនិងត្រូវទៅដឹកនាំ Roma នៅរដូវកាលថ្មីមានបំណងចង់នាំយក អ្នកចាំទី David de Gea របស់ក្រុម Man Utd ទៅចូលរួមជាមួយរូបលោកនៅក្លិបយក្សរបស់អ៊ីតាលីនៅពេលទីផ្សារដអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ គេហទំព័រអ៊ីតាលី TodoFichajes បានចុះផ្សាយថាៈ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មានបំណងចង់នាំយកកីឡាករអន្តរជាតិអេស្បាញវ័យ៣០ឆ្នាំរូបនេះស្របពេលម្ចាស់ជើងអង់គ្លេស ២០ សម័យកាលបានបើចំហលក់អតីតកីឡាករAt.Madrid ក្នុងរង្វង់ទឹកប្រាក់២៥លានផោនក្រោយរួមរស់ជាមួយគ្នា១ទសវត្សមកនេះ។
De Gea បានបាត់បង់តំណែងអ្នកចាំទីដៃទី១ ទៅកីឡាករ Dean Henderson ប៉ុន្តែរូបគេទើបបង្ហាញសមត្ថភាពជួយក្រុមពេល ជំនួបជាមួយRoma ខណៈMan United បានកក់កៅអីរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ក្រោយទទួលបានលទ្ធផលសរុបទាំងពីរជើង៨ទល់និង៥ ។
De Gea ក៏ធ្លាប់លេងជាកីឡាករជម្រើស១១នាក់ដំបូងបានយ៉ាងជាប់លាប់ក្រោមការដឹកនាំរបស់លោក Mourinho នៅ Old Trafford ចន្លោះឆ្នាំ ២០១៦ និង ២០១៨ ដោយបានជួយក្រុមឈ្នះព្រឹត្តការណ៏Europa League នាពេលនោះផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole