គ្រូបង្វឹកក្រុម Tottenham បាននិយាយថាក្រុមកាំភ្លើងធំ Arsenal គួរតែយក Twitter និង Instagram អបអរសាទរនៅពេលដែលពួកគេឈ្នះពាន។

លោក Mauricio Pochettino បាននិយាយថា Arsenal គួរតែរក្សាទុកនូវការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈការឈ្នះពានរង្វាន់ជាជាងជ័យជំនះពាក់កណ្តាលរដូវកាល។ ក្រុមកាំភ្លើងធំបានទទួលជ័យជម្នះពីការប្រកួតនៅភាគខាងជើងទីក្រុងឡុងដ៍ជាមួយនឹងកីឡាករ Pierre Emerick-Aubameyang ដែលស៊ុតបញ្ចូលទីពីរគ្រាប់ខណៈ Lucas Torreira និង Alexandre Lacazette បានបន្ថែមគ្រាប់បាល់មួយគ្រាប់។ បន្ទាប់ពីការប្រកួត Aubameyang បានចែករំលែកវីដេអូនៃការអបអរនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ខណៈពេលដែលកីឡាករ Kolasinac បានបង្លោះរូបភាពមួយជាមួយពាក្យថា “ស្ដេចនៃទីក្រុងឡុងដ៍ខាងជើង” នៅក្នុង Tweet។

Pochettino មិនយល់ស្របចំពោះសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះទេ ប៉ុន្តែគាត់គិតថាវាទង្វើដែលធ្វើអោយគាត់មានមោទនភាព។ គ្រូបង្វឹកអាហ្សង់ទីនរូបនេះបាននិយាយថាការដាក់បង្ហាញនេះ វាបង្ហាញពីស្ថានភាពនៃក្រុម Tottenham ខណៈដែលក្រុមរបស់អ្នកកំពុងមានមោទនភាពចំពោះការផ្លួលក្រុមរបស់លោក Pochettino។ លោកបាននិយាយថា “មូលហេតុដែលគេប្រារព្ធពិធីនេះវាគឺដោយសារតែពួកគេគោរពអ្នកហើយឃើញថាអ្នកជាក្លិបធំ។ នៅពេលយើងមកដល់ទីនេះកាលពី 5ឆ្នាំមុន derby គឺល្អបន្តិច។ ជាធម្មតា Arsenal តែងតែស្ថិតនៅពីលើ Tottenham។ ប៉ុន្តែឥឡូវនេះពីររដូវកាលចុងក្រោយយើងស្ថិតនៅពីលើពួកគេ ហើយរបៀបដែលពួកគេអបអរពិតណាស់វាជាការប្រកួតប៉ុន្តែអ្នកចាប់ផ្តើមមើល(ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ)។ វាពិតជាជ័យជម្នះដ៏ធំសម្រាប់ពួកគេហើយសម្រាប់យើងវាជាការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែវាបង្ហាញពីការគោរពដែលយើងទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងការបង្ហាញរបស់យើងជាមួយនឹងលទ្ធផលរបស់យើង“។

លោក Pochettino បាននិយាយទៀតថា៖ “លោក Steve Hitchen គាត់នៅឯការប្រកួតរបស់ក្រុម Liverpool ជាមួយនឹងក្រុម Everton ហើយគាត់ក៏កំពុងតែមើលការប្រកួតរបស់យើងនៅក្នុងកីឡដ្ឋាននោះ ហើយនៅពេលដែលក្រុម Arsenal ស៊ុតបាល់បញ្ចូលទីគ្រាប់ទី3 អ្នកគាំទ្រក្រុម Liverpool ទាំងអស់បានអបអរដូចជា Arsenal បានអបអរដែរ។ វាច្បាស់ណាស់ដែលយើងកំពុងធ្វើអ្វីដែលល្អ ខ្ញុំចូលចិត្តនៅពេលដែលឃើញពួកគេប្រារព្ធពីធីអបអរនៅពេលពួកគេឈ្នះយើង។ ខ្ញុំមិនចូលចិត្តនៅពេលមនុស្សមិនអបអរ ព្រោះគិតថាវាជារឿងធម្មតាក្នុងការផ្តួលក្រុម Tottenham“។

Tottenham បច្ចុប្បន្នកំពុងតែឈរក្នុងចំណាត់ថ្នាក់លេខ5 នៅក្នុងក្របខ័ណ្ឌ Premier League មុនពេលការប្រកួតនៅថ្ងៃពុធជាមួយនឹងក្រុម Southampton។

ប្រភព៖ Goal