ខ្សែប្រយុទ្ធ Harry Kane កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចាត់ទុកថា «សត្វមួយក្បាល» ដោយគ្រូបង្វឹកនៃក្រុម Spurs លោក Mauricio Pochettino ខណៈដែលតារាឆ្នើមរូបនេះ ព្យាយាមបង្ហាញថា រូបគេមានភាពរឹងមាំគ្រប់គ្រាន់ហើយសម្រាប់ក្រុម Tottenham ក្នុងពេលប្រកួតជាមួយនឹងក្រុម Burnley នៅចុងសប្តាហ៍នេះ។

ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ បានវិលទៅហ្វឹកហាត់វិញពីការរងរបួសកជើង ដែលបានធ្វើឲ្យរូបគេអវត្តមានចំនួន៧ប្រកួត ខណៈដែលក្លិបរបស់កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League។ លោក Pochettino បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតថា៖ «រូបគេកំពុងតែស្ថិតក្នុងស្ថានភាពដ៏ល្អ ហើយខ្ញុំគិតថា យើងត្រូវតែធ្វើការវិភាគលើរូបគេ ក្នុងការហ្វឹកហាត់មួយលើកទៀត ហើយបន្ទាប់មក យើងនឹងធ្វើការសម្រេចចិត្ត»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «រូបគេកំពុងតែធ្វើបានយ៉ាងល្អ ហើយរូបគេប្រហែលជាអាចចូលលេងនៅលើទឹកដីក្រុម Burnley។ Harry គឺជាសត្វមួយក្បាល និងចង់ត្រៀមខ្លួនឲ្យបានរួចរាល់តាមដែលអាច។ ក្នុងរយៈពេល១០ថ្ងៃ រូបគេធ្វើបានយ៉ាងល្អ ហើយការមានរូបគេវិលទៅកាន់ក្រុមវិញ ពិតជាផ្តល់នូវជំនួយដ៏ធំមួយសម្រាប់គ្រប់គ្នា»។

LONDON, ENGLAND – AUGUST 05: Tottenham Hotspur Manager Mauricio Pochettino embraces Harry Kane as he leaves the field during the Pre-Season Friendly match between Tottenham Hotspur and Juventus on August 5, 2017 in London, England. (Photo by Stephen Pond/Getty Images)

ដំបូងឡើយ Kane ត្រូវបានរំពឹងទុកថានឹងត្រូវអវត្តមានរហូតដល់ពាក់កណ្តាលខែមីនា ហើយរូបគេជឿជាក់ថា គេត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលលេងក្នុងជម្រើសដំបូង ប៉ុន្តែ លោក Pochettino នឹងមិនអនុញ្ញាតឲ្យការកាត់សេចក្តីរបស់លោកទោទន់តាមមតិរបស់កីឡាកររបស់លោកឡើយ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia