ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham នឹងត្រូវអវត្តមានរហូតដល់ខែមីនា ក្រោយពីបានរងរបួសកជើង ក្នុងពេលក្រុមខ្លួនរងបរាជ័យនៅពេលប្រកួតជាមួយនឹងក្រុម Manchester United កាលពីថ្ងៃអាទិត្យ។

Kane បានរងរបួស កជើងឆ្វេងរបស់គេ នៅពេលជិតបញ្ចប់ការប្រកួតក្នុងពេលក្រុម Spurs ចាញ់ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Wembley ហើយការត្រួតពិនិត្យផ្សេងៗ បច្ចុប្បន្នបានប្រកាសពីទំហំនៃការរងរបួសនេះ។ វាគឺជារដូវកាលទី៣ជាប់ៗគ្នាដែលប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានអវត្តមានក្នុងការប្រកួតនានា ដោយសារតែបញ្ហារបួសកជើង។ Tottenham បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «ក្រោយពីវិភាគដ៏សំខាន់ យើងអាចប្រកាសថា Harry Kane បានរងរបួសត្រង់កជើងឆ្វេងរបស់គេ ដែលបានកើតឡើង អំឡុងពេលនៃការប្រកួតកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Manchester United»។

ក្លិប Spurs បានបន្ថែមទៀតថា៖ «ខ្សែប្រយុទ្ធរូបនេះនឹងបន្តទទួលការត្រួតពិនិត្យដោយបុគ្គលិកពេទ្យរបស់យើង ខណៈដែលរូបគេនឹងចាប់ផ្តើមសម្រាកព្យាបាល និងត្រូវបានរំពឹងទុកថា នឹងវិលចូលប្រកួតវិញនៅដើមខែមីនា»។ Kane បានរងរបួស ក្រោយពីបានប៉ះទង្គិចជាមួយនឹងខ្សែការពារ Phil Jones និង Victor Lindelof របស់ Man City ក្នុងពេលព្យាយាមបង្កើតឱកាសនៅនាទីចុងក្រោយសម្រាប់ក្រុម Tottenham៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia