Luis Suárez បានបញ្ចប់ការព្យាបាលផ្នែកជីវសាស្រ្តរបស់គាត់ដោយប្រើកោសិកាដើមលើបញ្ហាជង្គង់ស្តាំរបស់ខ្លួន។ ខ្សែប្រយុទ្ធរូបនេះទំនងជានិងវិលត្រលប់មកកាន់ទីលានហ្វឹកហាត់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះដើម្បីត្រៀមខ្លួនប៉ះជាមួយក្រុម Espanyol នៅថ្ងៃសៅរ៏ស្អែកនេះ។ ទោះបីជាយ៉ាងណាក្រុមម្ចាស់ជើងឯក La Liga នៅតែមានការព្រួយបារម្ភពីស្ថានភាពជង្គង់របស់គាត់ដែលអាចនិងអូសបន្លាយនៅអវត្តមានចូលលេងរបស់គេយូររឺឆាប់។

Suarez ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរូហ្គាយរូបនេះធ្លាប់ឆ្លងកាត់ការដោះស្រាយ និងព្យាលលើរបួសជង្គង់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ បញ្ហាដែលជាប់លាប់និងធ្វើអោយរឹងមាំរបស់ Suarez មានន័យថាគាត់នឹងត្រូវការការព្យាបាលបន្ថែមទៀត។

ឧបសគ្គធំបំផុតចំពោះរឿងនេះគឺការអាចប៉ះពាល់សម្រាប់ក្រុមអ៊ុយរូហ្គាយដែលនឹងត្រៀមចូលរួមក្នុងការប្រកួត Copa America Barca នៅរដូវក្តៅខាងមុខ ខណៈដែលក្រុមចង់អោយរូបគេ Suarez បានសម្រាកអោយបានច្រើនជំនួសវិញ។ Suarez ក៏បាននិងកំពុងទទួលការព្យាបាលនិងតាមដានសុខភាពទាំងអស់ដែលចាំបាច់មកដល់ពេលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english