ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានកត់ត្រាឈ្មោះក្នុងជំពូកថ្មីមួយទៀតនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ La Liga ខណៈដែលប្រធានក្រុមរបស់ក្លឹប Barcelona វ័យ ៣១ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាមួយផ្សេងទៀតក្រោយការប្រកួតនៅលីកកំពូលអេស្បាញខណៈដែលក្រុម Barcelona បានផ្តួលម្ចាស់ផ្ទះ Espanyol ក្នុងលទ្ធផល ៤:0 កាលពីរាត្រីថ្ងៃសៅរ៏។

Messi បានស៊ុតបាល់បញ្ចូលទីបើកឆាកនាំមុខយ៉ាងល្អ ដោយការទាត់បាល់ Freekick នៅកីឡដ្ឋាន RCDE មុនពេលកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបន្ថែមបាន ១គ្រាប់បន្ថែមទៀត នៅតង់ទី២ ស្របពេលមិត្តរួមក្រុម Dembele និង Suarez ក៏រកបានម្នាក់១គ្រាប់ផងដែរនោះ។ ជោគជ័យសម្រាប់សប្តាហ៏ទី១៥​នេះមានន័យថា Messi រកបាន ១០គ្រាប់បាល់នៅរដូវកាលថ្មីនេះហើយក្លាយជាកីឡាករទី១ ដែលបានរកគ្រាប់បាល់នាំមុខគេនៅក្នុងរដូវកាល La Liga រយៈពេល ១៣រដូវកាលជាប់ៗគ្នាចុងក្រោយនេះ។

ដូចគ្នាផងដែរការទាត់បាល់ហ្វ្រីឃីករបស់ Messi ក៏ជាគ្រាប់បាល់ទី៨ ដែលរូបគេបានស៊ុតបញ្ចូលទីនៅក្នុងរដូវកាលនេះនៅ La Liga ច្រើនជាងកីឡាករនៅក្នុងក្រុមលីកកំពូលទាំង៥ របស់ទ្វីបអឺរ៉ុបគិតត្រឹមឆ្នាំ២០១៨ ។

ខ្សែប្រយុទ្ធជំនាញប្រើជើងឆ្វេងរូបនេះឈរនៅក្នុងចំណាត់ថ្នាក់លេខ៥ ក្រោយបោះឆ្នោតបេក្ខភាពជ័យលាភីបាល់មាស(Ballon d’Or) នៅសប្ដាហ៍នេះបន្ទាប់ពី ៤.Kylian Mbappe,៣. Antoine Griezmann, ២.Cristiano Ronaldo និង ១.Luka Modric ។

ប្រភព៖ besoccer