Edinson Cavani, Neymar, Marquinhos និង Mbappé បានស៊ុតបាល់បញ្ចូលទី ដើម្បីជួយអោយក្រុម Paris Saint-Germain បានផ្តួល Red Star Belgrade យកកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ។ Paris Saint-Germain បានឈានដល់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីក្លាយជាអ្នកនៅកំពូលតារាងនៃពូល C ក្រោយទទួលបានជ័យជម្នះ 4-1 លើក្រុម Red Star Belgrade។

គ្រាប់បាល់តង់ទី១ របស់ Edinson Cavani និង Neymar និងនៅតង់ទី២ ពី Marquinhos និងខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើឱ្យក្រុមរបស់លោក Thomas Tuchel បានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បើទោះបីជាកីឡាករ Marko Gobeljic រកបានត្រឹមនាទីទី 56 ក៏ដោយ។

លទ្ធផលនេះរួមជាមួយជ័យជម្នះរបស់ក្រុម Liverpool 1-0 លើក្រុម Napoli នៅ Anfield មានន័យថាក្រុម PSG ទទួលបានតំណែងកំពូលក្នុងពូលរបស់គេ ដោយក្រុមរបស់លោក Jurgen Klopp ក៏នឹងចូលរួមជាមួយពួកគេ ក្នុងការក្លាយជាក្រុមដែលនឹងត្រូវគេគូសផ្គងប្រកួតនៅថ្ងៃចន្ទអាទិត្យក្រោយផងដែរ។

ប្រភព៖ Goal