បរទេស៖ កិច្ច​ពិភាក្សានានា​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Neymar លើ​ការ​បន្ត​កិច្ច​សន្យា​ថ្មី «កំពុង​​តែ​ដំណើរ​ការ​យ៉ាងរលូន» ស្រប​ពេល​ដែល​ការ​ពិភាក្សា​ផ្សេង​​ៗ​ជាមួយនឹង Kylian Mbappe ក៏​នៅ​តែ​បន្តផ​ង​ដែរ​។

Former PSG Manager Calls for Leonardo to 'Respect the History of the Club'  - PSG Talk

នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Leonardo នាយក​ផ្នែក​កីឡា​របស់​ក្លិប Paris Saint-Germain កាលពីថ្ងៃ​ព្រហស្បតិ៍​។ តា​រាឆ្នើម​ទាំង​២​របស់​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង​រូបនេះ ដែល​ជាកីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជា​គេ​បំផុត​ក្នុង​ពិភព​លោក សុទ្ធ​សឹង​ត្រូវ​ផុត​កិច្ច​សន្យានៅ​ខែមិថុនា ឆ្នាំ​២០២២​។ បណ្តាញ​សារ​ព័ត៌​មាន​ជាច្រើន​បាន​ចេញផ្សាយ​ថា ការ​ព្រម​ព្រៀង​គ្នា​មួយ​ជាមួយនឹង Neymar ត្រូវ​បាន​ឈាន​ដល់​រួច​ជាស្រេច​។ លោក Leonardo បាន​ប្រាប់​ស្ថានីយ៍​វិទ្យុ France Bleu Paris ថា៖ «កិច្ច​សន្យា​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​។ ប៉ុន្តែ នៅ​ល្ងាច​ថ្ងៃនេះ កិច្ច​សន្យា​មួយនឹង​ត្រូវ​ចុះ​ហត្ថលេខា នៅពេល​ដែល​វា​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​ ប៉ុន្តែ ការ​ចុះ​ហត្ថលេខា​មិនទាន់​​​កើត​ឡើង​នៅឡើយ​ទេ​»​។

Why Neymar and Mbappé work so well together - AS.com

Mbappe ដែល​​បាន​ចូល​រួម​ជា​មួយនឹងក្រុម PSG ដូច Neymar កាលពីឆ្នាំ​២០១៧​ដែរនោះ ត្រូវ​បាន​​ទាក់​ទង​ឲ្យ​ផ្ទេរ​ទៅកាន់​ក្លិប Real Madrid​។ លោក Leonardo បាន​បញ្ជាក់​ថា៖ «យើង​​កំពុង​តែ​ពិភាក្សា​ជាមួយនឹង Mbappe​។ យើង​បាន​ពិភាក្សា​ជា​យូរ​មក​​ហើយ​។ ពេលនេះ យើង​កាន់តែ​មាន​ភាពច្បាស់លាស់​។ យើង​នឹង​​ឈាន​ដល់​ដំណាក់​កាល​​ដែល​យើង​ត្រូវ​តែ​រក្សា​​ជំហរ និ​ង​ការ​សម្រេច​ចិត្ត​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia