Marseille បានរក្សាតាមពីក្រោយក្រុមកំពុងនាំមុខលើកំពូលតារាង Ligue 1 គឺ Paris Saint-Germain យ៉ាងប្រកៀក កាលពីថ្ងៃអាទិត្យ ក្រោយពីបានវាយបកដេញតាមពីក្រោយ ដើម្បីផ្តួលក្រុម Bordeaux ៣-១ និងដើម្បីកត់ត្រាជ័យជម្នះជាលើកទី៦ជាប់ៗគ្នា ដែលធ្វើឲ្យពួកគេតាមពីក្រោយក្រុមម្ចាស់ជើងឯក៥ពិន្ទុ។

កីឡាករ Jordan Amavi, Morgan Sanson និង Nemanja Radonjic សុទ្ធសឹងបានស៊ុតបាល់កាត់សេចក្តី នៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករចចំនួន ៥២០០០នាក់ ខណៈដែលក្រុមរបស់លោក Andre Villas-Boas បានរក្សាទម្រង់លេងយ៉ាងល្អរបស់ខ្លួន ដែលនាំឲ្យពួកគេឡើងទៅឈរលេខ២នៅលើក្របខ័ណ្ឌកំពូលរបស់បារាំង។

ស្របពេលដែលការប្រជែងដណ្តើមពានជាមួយនឹងក្រុមខ្លាំង PSG នឹងមានការលំបាកខ្លាំង ការវិលទៅលេងក្នុងក្របខ័ណ្ឌ Champions League អាចជាគោលដ៏ធំរបស់ក្លិប បន្ទាប់ពីការបង្ហាញពីទម្រង់លេងយ៉ាងល្អមួយផ្សេងទៀតរបស់ខ្សែបម្រើប្រយុទ្ធ Dimitri Payet។

ស្របពេលដែលក្រុមចំនួន៣នឹងត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ក្រុម Marseille កំពុងតែមាន៧ពិន្ទុលើក្រុមឈរលេខ៤ Rennes និងបានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ៕

ប្រភពព័ត៌មាន៖ Channel News Asia