បរទេស៖ ក្លឹប Paris Saint-Germain ចង់បានលោក Massimiliano Allegri មកដឹកនាំក្លឹបរបស់ពួកគេ ជំនួសលោក Mauricio Pochettino ដែលជាបេក្ខភាពជួរមុខម្នាក់ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយជាហូរហែកន្លងមក បន្ទាប់ពីក្លឹបបញ្ចប់តំណែងលោក Thomas Tuchel កាលពីសប្តាហ៏មុនបន្ទាប់ពីដឹកនាំក្លឹបនៅកីឡាដ្ឋាន ​Parc des Princes អស់រយៈពេលមួយឆ្នាំ។

Massimiliano Allegri - Player Profile - Football - Eurosport

គេហទំព័រ Le Parisien បានចុះផ្សាយថាអតីតគ្រូបង្វឹកTottenham សញ្ជាតិអាហ្សង់ទីនលោក  Pochettino មិនមែនជាជំរើសទី ១ របស់ PSG ទេ ខណៈដែលនាយកប្រតិបត្តិផ្នែកកីឡាលោក Leonardo ចង់តែងតាំងអតីតគ្រូបង្វឹក Juventus លោក Allegri ជំនួសវិញ។ ប្រភពខាងលើដដែលបន្តថា៖ Allegri រំពឹងថានឹង​ព្រមទទួលយកប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ១០.៨ លានផោនដើម្បីដឹកនាំក្លឹបមានមូលដ្ឋាន​នៅរដ្ឋធានីបារាំង​ស្រប​ពេលក្លឹបមានលទ្ធភាពផ្តល់ជូនតាមតថភាពជាក់ស្តែងកំលុងពេលមេរោគកូវីត-១៩នៅមិនទាន់ថមថយ​នៅ​ឡើយ”។

Report: Tottenham Will See Financial Relief if PSG Hires Pochettino - PSG  Talk

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Allegri មិនទាន់មានក្លឹបគ្រប់គ្រងទេ ក្រោយចាកចេញពី Juventus ដែលជាកន្លែងរូបលោកធ្លាប់ដឹកនាំក្លឹបឈ្នះពានរង្វាន់ Serie A ចំនួន៥ដងជាប់ៗគ្នានិងខកចិត្តបានត្រឹមជួយ ក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ចំនួន ២លើកក្នុងឆ្នាំ ២០១៥ និង ២០១៧៕

 

ប្រភពព័ត៍មាន៖ Sportsmole