ការវិលត្រឡប់របស់វីរបុរសនិងជាអតីតខ្សែប្រយុទ្ធ Ole Gunnar Solskjaer ទៅកាន់ក្រុម Manchester United បានធ្វើឱ្យក្រុមនិងអ្នកគាំទ្រមានស្នាមញញឹមកើតឡើងនៅ Old Trafford ជាថ្មី ម្តងទៀតជាមួយជ័យជំនះដឹកនាំក្រុមជាលើក ដំបូងលើក្រុម Cardiff City និងបន្តជ័យជំនះលើក្រុម Huddersfield។ ទោះបីជាយ៉ាងនេះក្តីក្រុមកំពុងតែស្ថិតនៅក្នុងភាព មិនច្បាស់លាស់ថា និងអាចមានកៅអីជាប់ចូលលេងនៅក្របខណ្ឌ Champion league រដូវកាលក្រោយរឺយ៉ាងណានោះទេ?
ក្រោយបញ្ចប់តំណែងអ្នកចាត់ការទូទៅកាលពីសប្តាហ៏មុនក្រុម Manchester United ត្រូវការការសំលឹងរកមើលកីឡាករថ្មីឆ្នើមបន្ថែមទៀតដើម្បីមកពង្រឹងក្រុមនាកំលុងខែមករា ២០១៩ ខាងមុខនេះ។ ក្រុម Man United បានចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩)មិនល្អទេ ពិសេសគឺនៅតំបន់ខ្សែកាពារខណៈក្រុមបានរបូតគ្រាប់បាល់បញ្ចូលទី រហូតដល់ទៅ ៣០គ្រាប់ឯណោះ ក្នុងរដូវកាលនេះ។ ខណៈដែលក្រុម Fulham, Burnley, Cardiff, Huddersfield និង Southampton ជាក្រុមបន្តបន្ទាប់គ្នាដែលរបូតគ្រាប់បាល់ច្រើនជាងក្រុម Man.United ទៅទៀតនោះ។ កាលពីដើមរដូវកាល ការស្ទាក់ស្ទើរ ក្នុងការអនុម័ត្រថវិកាដើម្បីចុះហត្ថលេខានាំយកកីឡាករមួយចំនួនដែលរូបលោក Mourinho បានស្នើឡើងត្រូវបានបដិសេធដោយលោក Ed Woodward នាយកប្រតិបត្តិក្លឹប Man Utd ដូច្នេះក្រុមអាចនឹងមិនចង់អោយមានហេតុការណ៏បែបនេះកើតមានឡើងម្តងទៀតនោះទេ។ Daily Mirror ក៏បានរាយការណ៍ថាគ្រូបង្វឹកបណ្តោះអាសន្នលោក Solskjaer នឹងទទួលបាន ប្រាក់ចំនួន ៥០លានផោនដើម្បីចំណាយទៅលើកីឡាករនៅក្នុងខែមករារឺអាចនិងច្រើនជាងនេះតាមជាក់ស្តែងប៉ុន្តែអ្វីដែលជាគោលបំណងសំខាន់គឺខ្សែការពារកណ្តាលថ្មីយ៉ាងហោច ២នាក់។
ខាងក្រោមនេះជាកីឡាករ សំខាន់ ២រូបដែលក្រុម Man.United អាចនិងនាំយកមករួមក្រុមៈ
១. Kalidou Koulibaly
កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះគឺជាខ្សែការពារដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Serie A គាត់គឺជាផ្នែកមួយនៃក្រុម Napoli ដែលបានទទួលពិន្ទុ ៩១ពិន្ទុនៅក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុននិងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Juventus។
Kouly មានមាឌធំសម្បើមប៉ុន្តែ មានល្បឿនលឿននិងរហ័សរហួន។ ក្លឹប Napoli បានបង្ហើបឱ្យដឹងថាពួកគេបានច្រានចោលការដេញថ្លៃតម្លៃ ៩៥លានផោនមុននឹងលោក Jose Mourinho ត្រូវបានបណ្តេញចេញ។ ទោះជាយ៉ាងណាលោក Aurelio de Laurentiis ដែលជាប្រធានក្លិប Napoli បានសម្តែងការចាប់អារម្មណ៍លើកីឡាករ Matteo Darmian របស់ Man. United ដូច្នេះក្រុម Man United អាចប្រើគាត់ជានុយដើម្បីសាកល្បងក្នុងការផ្លាស់ប្តូរជាមួយនិងបេក្ខភាព Koulibaly បាន ខណៈដែលតម្លៃខ្លួនរបស់គេត្រូវបាន Napoli បានកំនត់មិនក្រោម ១០០លានផោននោះទេ។
២. Toby Alderweireld
ខ្សែការពារ Toby Alderweireld របស់ក្រុមមាន់ខ្នាយមាស Tottenham គឺជាខ្សែការពារដ៏ល្អបំផុតនៅក្នុងលីកជាមួយនឹងកីឡាករ Van Dijk ហង្សក្រហម Liverpool។ កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះនៅមានកិច្ចសន្យា សន្យា ៦ខែប៉ុណ្ណោះជាមួយតម្លៃខ្លួនចន្លោះពី ៤០-៤៥លានផោន។
ដូច្នេះលោក Daniel Levy ម្ចាស់ក្លិប Tottenham អាចនិងត្រូវការទឹកប្រាក់សមរម្យមួយប្រសិនក្រុមMan.United បើកការចរចារខណៈដែលសាមីខ្លួន មិនបន្តកិច្ចសន្យាថ្មីជាមួយក្រុម ល្អជាជាងបាត់បង់កីឡាកររូបនេះទៅក្លឹបដ៏ទៃដោយគ្មានតម្លៃខ្លួន។
ប្រភព៖ sportskeeda