ក្រោយបញ្ចប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២០ កាលពីថ្ងៃសៅរ៏ ទី២៩ ខែធ្នូ២០១៨ លោក Claudio Ranieri អ្នកចាត់ការទូទៅរបស់ក្រុម Fulham បានផ្តល់បទសម្ភាសន៏និយាយបង្ហាញពីអារម្មណ៏ថាលោកស្ទើរតែទប់អារម្មណ៏មិនបាន និងចង់តែសម្លាប់ កូនក្រុមកីឡាករ Aboubakar Kamara បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានដណ្តើមបាល់ពិន័យពីមិត្តរួមក្រុមរបស់គេ Aleksandar Mitrovic ទោះបីជាមានការសម្របសម្រួលពីមិត្តរួមក្រុម Chamber នៅនាទីទី៨០ នៃតង់ទី២។ ទីបំផុត Kamara ធ្វើមិនបានសម្រេច ក្នុងការស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយក្រុម Huddersfield ។

លោក Ranieri បាននិយាយប្រាប់ BBC Sport បន្តថា: គាត់មិនគោរពខ្ញុំ, ក្លឹប និងមិត្តរួមក្រុម។ ខ្ញុំបាននិយាយជាមួយគាត់ថាទង្វើរបស់អ្នក(Kamara)គឺមិនត្រឹមត្រូវទេ

ប៉ុន្តែទោះបីជាមានរឿងប្រទូស្តរាយបែបនេះក្តី កីឡាករសញ្ជាតិស៊ែប៊ី Mitrovic បានជួយសង្គ្រោះក្រុមនៅកីឡាដ្ឋាន Craven Cottage ដោយស៊ុតបញ្ជូលទីនៅនាទីទី៩១ និងជាគ្រាប់បាល់ទី៨ នៅរដូវកាលនេះក្រោយការបញ្ជូនបាល់របស់កីឡាករ Ryan Sessegnon។ បញ្ចប់ការប្រកួត Fulham ១:០ Huddersfield ខណៈដែលបច្ចុប្បន្នក្រុម Fulham នៅឈរលេខរៀងទី១៩ រីឯក្រុម Huddersfield នៅចំណាត់ថ្នាក់លេខ២០ បាតតារាង។

ប្រភព៖ bbc