​​​​ក្រុម​នីមួយ​ៗក្នុង​លីគ​កំពូល​កម្ពុជា​កំពុង​​ចាប់​អារម្មណ៍​នាំ​ចូល​កីឡាករ​ថ្មីៗ ដើម្បី​ពង្រឹង​ក្លឹប​របស់​ខ្លួនត្រៀម​រដូវ​កាល​ថ្មី។ ​ដើម​រដូវ​កាល​២០១៨ នេះ​មាន​រឿង​ភ្ញាក់​ផ្អើល​ជា​ច្រើន​បាន​កើត​ឡើង ​ដោយ​ឡែក​នៅ​ដើម​សប្ដាហ៍​នេះ​​ក៏​មាន​រឿង​ធំ​ៗ​៣​​បាន​កើត​ឡើង​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ​។ ​​ដើម្បី​ឲ្យ​ប្រិយមិត្ត​ដឹង​ច្បាស់​ Sabay សូម​បង្ហាញ​ជូន​៖

១-​ ប្រាក់​ ធីវ៉ា ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុម​ហ៊ុន Mizuno ៖ ​ប្រាក់ ធីវ៉ា បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុម​ហ៊ុន​នេះ​ ដោយ​​ទទួល​បាន​ការ​ប្រើ​ប្រាស់​សម្ភារៈ​កីឡា​ពេញ​មួយ​ឆ្នាំ​២០១៨។ ការ​ចុះ​កុង​ត្រា​​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨។

​២- ​ច្រឹង ពលរដ្ឋ ​នឹង​អាច​ចេញ​ពី​​ក្រសួង​ការពារ​ជាតិ៖ ​កាល​ពី​ពេល​កន្លង​ទៅ​ កីឡាករ​រូប​នេះ​ត្រូវ​បាន​លោក​ ទេព ឡុង​រចនា ជា​គ្រូ​បង្វឹក​​ស្រលាញ់​ទម្រង់​លេង និង​សរសើរ​ពី​សមត្ថភាព​របស់​ទូតសុឆន្ទៈ​របស់ ICE WATCH ថែម​ទាំង​ចង់​ឲ្យ​កីឡាករ​រូប​នេះ​នៅ​​ជា​មួយ​ទ័ព​ឲ្យ​បាន​យូរ​អង្វែង​។ ប៉ុន្តែ​​​រូប​គេ​ត្រូវ​បាន​ក្លឹប​អ្នក​មាន​ពីរ​កំពុង​តាម​ប្រមាញ់ និង​ធ្វើ​ការ​ចរចា។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​រូប​គេ នឹង​អាច​​ផ្លាស់​ទៅ​វិសាខា ដែល​ជា​ក្លឹប​ទើប​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​លើក​ដំបូង។

​៣-​ ទ័ព​ទម្លាយ​ខ្ទង់​ចំណាយ​ឆ្នាំ​មុន និង​ប្រកាស​កីឡាករ​​ចំណូល​ថ្មី​៥​រូប​៖ ​​ក្រសួង​ការពារ​ជាតិ​បាន​ទម្លាយ​ខ្ទង់​ចំណាយ​កាល​ពី​រដូវ​កាល​មុន​ប្រមាណ​​៤០ម៉ឺន​ដុល្លារ​អាមេរិក។ ​ពួក​គេ​បាន​​ប្រកាស​កីឡាករ​ចំណូល​ថ្មី​ទាំង ៥នាក់ រួម​មាន​ខាងត្បូង៣នាក់ គឺ​ខ្សែ​ប្រយុទ្ធ​ Lee Junheob, ខ្សែ​ការពារ​ Yoo Jae Ho ​ខ្សែប្រយុទ្ធ Na Hyosung រួមទាំងកីឡាករ​ជប៉ុន ២នាក់ ​ខ្សែបម្រើ Yudai Ogawa ​ខ្សែ​ប្រយុទ្ធ Daiki Matsumoto ៕

ប្រភពពី: Sabay