ក្នុងការប្រកួតបាល់ទាត់ FA Cup ជុំទី៣ ជើងទី២ នៅរាត្រីថ្ងៃពុធ ទី១៧ មករា ក្រុមម្ចាស់ផ្ទះ Chelsea បានយកឈ្នះក្រុម Norwich City ដោយលទ្ធផលប៉េណាល់ទីកាត់សេចក្ដី ៥ទល់នឹង៣ បន្ទាប់ពីបញ្ចប់លទ្ធផលកស្មើគ្នា១ទល់នឹង១ នៅម៉ោងធម្មតារួចមក។
ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Michy Batshuayi ទាត់បាល់បញ្ចូលទីឲ្យក្រុម Chelsea នាំមុខក្រុមភ្ញៀវនៅនាទី៥៥ តែនៅម៉ោងបន្ថែមនាទី៩០ បូក ៤ កីឡាករ Jamal Lewis របស់ក្រុម Norwich រកគ្រាប់បាល់តាមស្មើវិញ ហើយការប្រកួតបានអូសបន្លាយរហូតដល់អាជ្ញាកណ្តាលថែមម៉ោង ១៥នាទី ចំនួន ២ដង ដែលក្នុងពេលថែម ម៉ោងនោះខ្សែបម្រើអេស្បាញ Pedro Rodriguez ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១១៧ និង ខ្សែប្រយុទ្ធ Alvaro Morata ទទួលបានកាតលឿងជាលើកទី២ ត្រូវអាជ្ញាកណ្តាល បណ្ដេញចេញពីការប្រកួតនៅនាទីទី១២០+១ ផងដែរ។

ក្រោយបញ្ចប់ការថែមម៉ោងតែនៅតែមិនមានលទ្ធផល ទើបសម្រេចកាត់សេចក្តីដោយការស៊ុតប៉េណាំងទីម្នាក់ ៥គ្រាប់ ហើយកីឡាករអ្នកចាំទី Cabellero រារាំងការស៊ុត របស់កីឡាករក្រុម Norwich បាន ២គ្រាប់ក្នុងចំណោម ៥គ្រាប់ ស្របពេលក្រុមម្ចាស់ផ្ទះ ធ្វើបានសម្រេចទាំង៥ គ្រាប់នោះ។ Chelsea នឹងត្រូវបន្តជួបជាមួយក្រុមសារិកាព្រៃ Newcastle United នៅថ្ងៃអាទិត្យ ទី២៨ ខែមករា សម្រាប់ជុំទី៤ បន្តទៀត៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc
Via :cambosport
