ក្រុមកំពូលតារាង Ligue1 Paris Saint Germain បានផ្តួលក្រុមភ្ញៀវ Dijon យ៉ាងចាស់ដៃកាលពីថ្ងៃពុធ ក្នុងជំនួបនៅកីឡាដ្ឋាន Parc Des Princes ដោយលទ្ធផល ៨:០ ប៉ុន្តែបញ្ចប់ការប្រកួតក្រុមអ្នកគាំទ្រ មិនសប្បាយចិត្ត និងសកម្មភាពរបស់ Neymar នោះទេ។ ខ្សែប្រយុទ្ធប្រេស៊ីលតម្លៃខ្លួនកំណត់ត្រាពិភពលោកវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រមិនពេញចិត្ត និងបញ្ចញសំលេងពេញកីឡាដ្ឋានសម្រាប់ការដណ្តើមស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយរូបគេធ្វើបានសម្រេច សម្រាប់គ្រាប់ទី៤ នៅនាទីទី ៨៣និងជាគ្រាប់ទី៨ ក្នុងការប្រកួតនោះ។

បើទោះបីជាជួយក្រុមនាំមុខរហូតដល់ ៧:០ ទៅហើយក្តី ខណៈដែល Neymar ខ្លួនឯងរកបានរហូតដល់ទៅ ៣គ្រាប់ផងនោះ ប៉ុន្តែមជ្ឈដ្ឋានគាំទ្របានសម្តែងការមិនសប្បាយចិត្ត និង យល់ថា Neymar ពិតជាមានគំនិតអាត្មានិយម។ នៅក្នុងហេតុផលនោះគឺមានការលើកឡើងថា Neymar មិនចង់អោយដៃគូខ្សែប្រយុទ្ធ និងជាមិត្តរួមក្រុមកីឡាករ Cavani រកគ្រាប់បាល់តាមរយៈការស៊ុតប៉េណាំងទីនេះ និងធ្វើអោយរូបគេកាន់តែមានគម្លាតខ្ពស់ ហើយនឹងកើនគ្រាប់បាល់រហូត ១៥៧គ្រាប់នៅពីលើអតីតកីឡាករ Zlatan Ibrahimovic ដែលមានកំនត់ត្រា ១៥៦គ្រាប់សម្រាប់ក្រុមនាពេលកន្លងមកនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖
Via :Cambosport