ខ្សែការពារ Nicolas Otamendi បានផ្តល់ការព្រមានមួយដល់គូប្រជែងរបស់ក្រុម Manchester City ថា ក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ នឹងមិនអនុញ្ញាតឲ្យការរងបរាជ័យរបស់ពួកគេនៅលើទឹកដីក្រុម Liverpool រំខានដល់ការប្រជែងដណ្តើមបានរបស់ពួកគេ។
ក្រុមរបស់លោក Pep Guardiola បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ពួកគេក្នុងក្របខ័ណ្ឌលីកនៅរដូវកាលនេះ ក្រោយពីការរងបរាជ័យនៅលើទឹកដីក្រុម Liverpool ក្នុងលទ្ធផល ៤-៣ បានធ្វើឲ្យក្រុម Man City ចាញ់ជាលើកទី១ ក្នុងចំណោមការប្រកួតលីក ៣០លើក បើគិតចាប់តាំងពីខែមេសា។ Man City បានធ្វើដំណើរទៅកាន់ទឹកដីក្រុម Liverpool ដោយក្រុមអ្នកអធិប្បាយបានព្យាករថា ពួកគេនឹងបញ្ចប់រដូវកាលទាំងមូលនេះជាមួយនឹងការមិនស្គាល់ចាញ់សោះ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានចាញ់ក្រោមស្នាដៃក្រុម Liverpool ដែលបាននាំមុខដល់ទៅ ៤-១ នៅមុនពេលរបូតគ្រាប់បាល់ ២គ្រាប់វិញ នៅជិតបញ្ចប់ការប្រកួត។
Otamendi គឺជាសមាជិកក្នុងតំបន់ការពាររបស់ក្រុម Man City ខណៈដែលពួកគេមិនអាចទប់ស្កាត់ល្បឿនប្រយុទ្ធយ៉ាងមុតស្រួចរបស់ក្រុម Liverpool បានឡើយ។ ប៉ុន្តែ ខ្សែការពារកណ្តាលអន្តរជាតិអាហ្សង់ទីនរូបនេះ ជឿជាក់ថា Man City ដែលកំពុងតែនាំមុខ ១២ពិន្ទុលើក្រុមឈរលេខ២ Man United នោះ នឹងបំភ្លេចការរងបរាជ័យមួយនោះ និងវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ នៅពេលដែលក្រុម Newcastle ធ្វើដំណើរទៅកាន់កីឡដ្ឋាន Eastlands នាថ្ងៃសៅរ៍នេះ។
Otamendi រដូវកាលនេះ កំពុងតែដំណើរការយ៉ាងល្អ ហើយយើងចង់រក្សាការឆ្ពោះទៅមុខជានិច្ច។ យើងពិតជាមានការផ្តោតអារម្មណ៍រាល់ការប្រកួតទាំងអស់ ហើយបន្ទាប់មក យើងនឹងព្យាយាមវិលទៅរកភាពខ្លាំងតាមមធ្យោបាយដ៏ល្អបំផុត ដែលយើងអាចធ្វើបាន និងផ្តោតសម្រាប់ការប្រកួតបន្ទាប់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១២:៣០រំលងអធ្រាត្រ៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ worldsoccertalk