លោក Michael Zorc ប្រធានផ្នែកកីឡារបស់ក្លិប Borussia Dortmund បានធ្វើការរិះគន់ទៅលើលោក Arsene Wenger ក្រោយពីអ្នកចាត់ការទូទៅរបស់ក្លិប Arsenal រូបនេះ បាននិយាយកោតសរសើរទៅលើ Pierre-Emerick Aubameyang។

ខ្សែប្រយុទ្ធរបស់ក្លិប Dortmund រូបនេះ ត្រូវបានទាក់ទាញជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Arsenal ហើយលោក Wenger ដែលត្រូវបានចោទសួរអំពីបុគ្គលិកលក្ខណៈរបស់តារាឆ្នើម Aubameyang នោះ បានឆ្លើយថា៖ «ចរិតមនុស្សម្នាក់ អាចមានភាពវិជ្ជមាន ឬអវិជ្ជមាន។ សរុបមក អ្នកសម្លឹងមើលលើការសម្រេចបានសមិទ្ធក្នុងអាជីព ហើយប្រសិនបើរូបគេធ្វើបានល្អ នោះបុគ្គលិកលក្ខណៈក៏ត្រូវបានប្រើប្រាស់ក្នុងផ្លូវវិជ្ជមានផងដែរ»។

លោក Zorc មិនបានចាប់អារម្មណ៍ទៅលើការបញ្ចេញមតិរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះឡើយ និងបានឆ្លើយតបវិញភ្លាមៗ។ លោកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងគិតថា វាជាការខ្វះនូវការគោរព នៅពេលដែលអ្នកទាក់ទិនជាមួយនឹងកីឡាករដែលកំពុងតែលេងឲ្យក្រុមផ្សេងនោះ»។ លោក Zorc បានបន្ថែមទៀតថា៖ «វាមិនមានការទាក់ទងជាមួយនឹង Arsenal ឡើយ។ យើងត្រឹមតែគិតថា លោក Arsene Wenger មានសិទ្ធិគ្រប់គ្រាន់ក្នុងការគិតពីតែការបង្ហាញពីទម្រង់លេងរបស់កីឡាកររបស់គេប៉ុណ្ណោះ»។

Aubameyang ដែលត្រូវបានដាក់ពិន័យព្យួរដោយក្លិប Dortmund ចំនួន ៣លើក ក្នុងរយៈពេល ១៦ខែចុងក្រោយនោះ ក៏ត្រូវបានលុបឈ្មោះចេញពីការប្រកួតនៅរាត្រីថ្ងៃសុក្រនេះ ជាមួយនឹងក្រុម Hertha Berlin ផងដែរ ខណៈដែលលោក Zorg បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះ មិនស្ថិតក្នុងការត្រៀមលក្ខណៈផ្នែកស្មារតីបានល្អឡើយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian
Via :cambosport