ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាផ្លូវការជុំវិញកម្មវិធីប្រកួតទាំងស្រុង នៃព្រឹត្តិការណ៍កីឡាជាតិ(National Games) លើកទី២ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនាខាងមុខហើយ មាន ២៧ប្រភេទកីឡា សម្រាប់ព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះ។

៨ប្រភេទកីឡា នឹងធ្វើការប្រកួតមុនគេ នៅថ្ងៃទី២៦ ខែឧសភា រួមមានកីឡាបាល់បោះបុរស, បាល់ទាត់បុរស, បាល់ទះបុរស និងនារី, ប៉េតង់, ចំបាប់, វ៉ូវីណាម និងកីឡាសីដក់។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតទាំងស្រុងនៃកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដែលជាព្រឹត្តិការណ៍ដកស្រង់បទពិសោធន៍ ឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៖