ការប្រកួតនៅក្របខណ្ឌ La Liga សម្រាប់សប្តាហ៏ទី២០ កាលពីយប់ថ្ងៃអាទិត្យទី២១ ខែមករា ២០១៨នេះ ក្រុមស្តេចស Real Madrid បានបើកទ្វាកីឡាដ្ឋាន Santiago Bernabeu ទទួលក្រុមភ្ញៀវ Deportivo La coruna ។

កីឡាករ Adrian Lopez រកបានគ្រាប់បាល់បើកឆាកដំបូង អោយក្រុមភ្ញៀវ៊នៅនាទីទី២៣ តង់ទី១។ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនថមថយកម្លាំង ហើយបានវាយបក យកឈ្នះវិញដោយកីឡាករ ១.ខ្សែបម្រើ Nacho នៅនាទីទី(៣២,៨៨), ២.កីឡាករខ្សែប្រយុទ្ធស្លាប Gareth Bale(៤២,៥៨), ៣.ខ្សែបម្រើកណ្តាល Luca Modric នៅនាទីទី៦៨ និងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន ២គ្រាប់ផងដែរនៅនាទីទី៧៨ និង ៨៤(ខណៈគ្រាប់បាល់ទី៦ បានធ្វើអោយ Ronaldo ប៉ះទង្គិចក្បាលជាមួយស្បែកជើងហ្គ្រាប៉ុង របស់ខ្សែការពារក្រុម Deportivo ធ្វើអោយមានរបួសក្បាល) ប៉ុន្តែយ៉ាងនេះក្តីក្រុមម្ចាស់ផ្ទះនៅតែអាចផ្តួលក្រុម Deportivo Lacoruna ដោយលទ្ធផល ៧:១។

epa06461581 Real Madrid’s Portuguese striker Cristiano Ronaldo uses a cellphone to check a wound in his face during a Spanish league La Liga soccer match between Real Madrid and Deportivo at Santiago Bernabeu stadium in Madrid, Spain, 21 January 2018. EPA/Juan Carlos Hidalgo


ជ័យជំនះនេះធ្វើអោយក្រុម Real Madrid ទទួលស្គាល់ការឈ្នះលើកដំបូងក្នុងលីកកំពូលគិតចាប់តាំងពីថ្ងៃទី៩ ធ្នូ ២០១៧ កន្លងមក និងឈរនៅលំដាប់ទី៤ តាមពីក្រោយក្រុមនាំមុខតារាង La Liga គឺ Barcelona ចំនួន ១៩ពិន្ទុ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc
Via :Cambosport