ក្រុមភ្ញៀវ បានផ្តួលក្រុមម្ចាស់ផ្ទះដោយលទ្ធផល ៥:០ សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យ និងបានជួយអោយក្រុមកំពូលតារាងមួយនេះរក្សាកំនត់ត្រាមិនដែលចាញ់នៅក្នុងក្របខណ្ឌនេះដដែល។

ខ្សែបម្រើក្រូអាត Ivan Rakitic រកបានគ្រាប់បាល់បើកឆាកអោយក្រុមភ្ញៀវបាន ១គ្រាប់មុន នៅតង់ទី២ ស្របពេលកីឡាករខ្សែប្រយុទ្ធឆ្នើមពីររូបគឺ Lionel Messi និង Luis Suarez រកបានម្នាក់ ២គ្រាប់ ជួយអោយក្រុមអ្នកមានបុណ្យផ្តួលក្រុមម្ចាស់ផ្ទះ Real Betis ដោយលទ្ធផល៥:០។

សម្រាប់ Luis Suarez រកបានគ្រាប់ទី១០០ ហើយនៅក្របខណ្ឌ La Liga ក្រោយផ្ទេរពីក្រុម Liverpool ខណៈ Lionel Messi រកបាន ១៩គ្រាប់សម្រាប់ការប្រកួត ២០ប្រកួតកន្លងមក និងជាកីឡាករនាំមុខគេ ក្នុងការរកគ្រាប់បាល់បញ្ចូលទីនៅក្របខណ្ឌកំពូលអេស្បាញមួយនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc
Via : Cambosport