នៅទីបំផុត ក្រុម Rolling FC បានក្លាយជាម្ចាស់ជើងឯក នៃការប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ លើកទី៦ ឆ្នាំ២០១៧ (Sponsor Futsal Cup 2017) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមលេខ១ មកពីមណ្ឌលក្រុងព្រះសីហនុ Down Town Sport Plus ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ រីឯក្រុមកណ្តុរសអេហ្វស៊ី បានចាញ់ក្រុម Home Sport FC ក្នុងការប្រកួតដណ្តើមយកលេខ៣។

តាមរយៈការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើងនៅទីលាន Down Town Sport កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ដោយមានការបែងចែកការប្រកួតជា២ពូលនោះ ក្រុម Rolling FC និង Down Town Sport Plus ដែលបានឈរនៅពូលB ជាមួយគ្នានោះ បានត្រឹមស្មើគ្នា ៥-៥ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុម Rolling ទទួលបានលេខ១ប្រចាំពូល ឯ Down Town Sport Plus បានលេខ២។

តាមរយៈការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើងនៅទីលាន Down Town Sport កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ដោយមានការបែងចែកការប្រកួតជា២ពូលនោះ ក្រុម Rolling FC និង Down Town Sport Plus ដែលបានឈរនៅពូលB ជាមួយគ្នានោះ បានត្រឹមស្មើគ្នា ៥-៥ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុម Rolling ទទួលបានលេខ១ប្រចាំពូល ឯ Down Town Sport Plus បានលេខ២។

យ៉ាងណាក៏ដោយ ការទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ Rolling FC ឈ្នះ Home Sport FC ៥-២ និង Down Town Sport Plus បានយកឈ្នះក្រុមលេខ១ពូលB កណ្តុរសអេហ្វស៊ី ២-០ នោះបានជួយឲ្យក្រុមទាំង២ ឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ជាថ្មីម្តងទៀត។

ការជួបគ្នាជាថ្មី ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ Rolling FC និង Down Town Sport Plus នៅតែមិនអាចរកឃើញអ្នកឈ្នះដដែល ព្រោះក្រុមទាំង២នេះ បានបន្តស្មើគ្នា ១-១ ជាលើកទី២ ប៉ុន្តែនៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី Rolling FC បានយកឈ្នះក្រុម Down Town Sport Plus ៣-២ ដើម្បីក្លាយជាម្ចាស់ជើងឯក អមជាមួយប្រាក់រង្វាន់១២លានរៀល ឯ Down Town Sport Plus បាន៨លានរៀល។

ចំណែកក្រុម កណ្តុរសអេហ្វស៊ី ដែលធ្លាប់ស្មើ Home Sport FC ០-០ នាការប្រកួតក្នុងពូលAនោះ បានចាញ់ក្រុម Home Sport FC ៦-២ ក្នុងការប្រកួតដណ្តើមដណ្តើមយកលេខ៣។ លទ្ធផលនេះបានជួយឲ្យក្រុម Home Sport ដែលទទួលបានលេខ៣ បានប្រាក់រង្វាន់៤លានរៀល ហើយក្រុមលេខ៤កណ្តុរសអេហ្វស៊ី បាន៣,២លានរៀល។

ចំណែកកីឡាករ Owala Fiseyo Blessing បានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ និងទទួលប្រាក់រង្វាន់៦០ម៉ឺនរៀល ឯក្រុម Sisophon FC បានក្លាយជាក្រុម Fair play អមដោយប្រាក់រង្វាន់៤០ម៉ឺនរៀល។ បន្ថែមលើនេះក្រុម Sisophon FC និងក្រុមបានធ្លាក់ក្នុងជុំផ្តាច់ព្រ័ត្រចំនួន៥ទៀត ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុង១ក្រុមៗចំនួន២លានរៀល ផងដែរ៕