បន្ទាប់ពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្តនៃពានរង្វាន់ Tiger Street Football Festival 2018 ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរទទួលបាននូវភាពសប្បាយរីករាយជាមួយនឹងទស្សនីយភាពប្លែកៗជាច្រើនដែលជាការរៀបចំពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

ជាក់ស្តែង ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យ​ និងការសម្តែងក្បាច់រាំដ៏ស្រស់ស្អាត ក៏មានការបង្ហាញពីសមត្ថភាពត្រេះបាល់ដ៏អស្ចារ្យ ពីលោក Phillip Veron Gibson ដែលធ្លាប់ជាប់លំដាប់ថ្នាក់ទី៧ ពិភពលោកក្នុងការត្រេះបាល់។

លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2018 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ មានការដាក់តាំងលក់សម្ភារៈកីឡា ព្រមទាំងទទួលបានការភ្ជាប់អ៊ិនធើណែតដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។

ហើយអ្វីដែលកាន់តែទាក់ទាញ់នោះគឺ ការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន លោក ព្រាប សុវត្តិ សុគុន្ធ និសា ពេជ្រ សុភា ហ្សូណូ សុខ ស្រីនាង ​ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ​ ​ ទេព បូព្រឹក្ស កញ្ញា ឈិន ម៉ានិច​ ឃី សុគន្ធ ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រនៅព្រះសីហនុសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី។

លើសពីនេះទៅទៀត អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ ទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2018។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 នៅថ្ងៃចុងក្រោយ និងការប្រគំតន្រ្តីនៅរាត្រីចុងក្រៅប្រចាំមណ្ឌលព្រះសីហនុនេះ មានការផ្សាយផ្ទាល់ពីសា្ថនីយ៍ទូរទស្សន៍រស្មីហង្សមាសផងដែរ។ ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី​ ២៨ ខែមករា ឆ្នាំ ២០១៨ នៅដីឡូ ឧកញ៉ាឈួន គឹមសាន្តទីរួមខេត្ត​កំពង់ស្ពឺ។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្ត​កំពង់ស្ពឺឲ្យបានច្រើនកុះករ។ ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 ​ នៅខេត្តព្រះសីហនុ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ https://www.facebook.com/tigerbeerKH/