​បើ​គិត​មក​ដល់​ពេល​នេះ​ក្រុម​ទាំង ១២ ​ក្នុង​លីគ​កំពូល​កម្ពុជា​មាន​តែ​ក្រុម​ចំនួន ៣ ប៉ុណ្ណោះ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្មី​ សម្រាប់​​ត្រៀម​លីគ​រដូវ​កាល២០១៨។

លីគ​​រដូវ​កាល​ថ្មី​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ​ក្លឹប​ដែល​​មាន​សភាព​ស្ងប់​ស្ងាត់​ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្មី​​គឺ​មាន​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) វេស្ទើន​ភ្នំពេញ និង​ណាហ្គាវើល។ សម្រាប់ ណាហ្គាវើល លោក មាស ចាន់​ណា បាន​បញ្ជាក់​ថា មិន​ទាន់​​នាំ​ចូល​កីឡាករ​ថ្មី​សូម្បី​ម្នាក់​ឡើយ ទាំង​កីឡាករ​ខ្មែរ និង​បរទេស ។

ខណៈ​ក្រុម​បឹង​កេត លោក​ បែ មករា ​អ្នក​ចាត់​ការ​ធ្លាប់​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ប្រើ​កីឡាករ​បរទេស​ដដែល​សិន ព្រោះ​ការ​ចុះ​បញ្ជី​កីឡាករ​បរទេស​ក្នុង​ការ​ត្រៀម​លេង AFC Cup ​មាន​រយៈ​ពេល​ខ្លី​ពេក ដែល​ធ្វើ​ឲ្យ​លោក​ស្វែង​រក​កីឡាករ​ថ្មី​ក្នុង​ចុះ​បញ្ជី​មិន​ទាន់។

​ដោយ​ឡែក​ក្រុម​ ៨ ផ្សេង​ទៀត​មាន ក្រសួង​ការពារ​ជាតិ អាស៊ីអឺរ៉ុប ភ្នំពេញ​ក្រោន ព្រះ​ខ័ន​រាជ​ស្វាយរៀង សូលទីឡូអង្គរ វិសាខា អគ្គិសនី​ និង​អង្គរ​ Tiger សុទ្ធតែ​​មាន​ព័ត៌មាន​ជុំ​វិញ​ការ​ចូល​កីឡាករ​​ថ្មីៗ ក្នុង​នោះ​ក៏​មាន​ក្លឹប​ខ្លះ​​បាន​ចុះ​កុង​ត្រា​រួច​រាល់​ផង​ដែរ​​៕
Via: Sabay