ក្រុម​បាល់ទាត់​ ABA (A)​ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ នៃពាន​រង្វាន់​ Tiger Street Football Festival 2018​ ល្ងាច​មិញ​នេះ​​ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ Vitou MK​ ដោយ​លទ្ធផល​ប្រកៀកប្រកិត​ ៣-២។​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេញ​មួយ​ថ្ងៃ​ មណ្ឌល​ខេត្ត​កំពង់ស្ពឺ​នេះ​រក​បាន​ជើង​ខ្លាំង​៣ក្រុម​​ដែល​នឹង​ត្រូវ​ទៅ​​ធ្វើ​ដំណើរ​​​ទៅ​ជុំ​​ផ្ដាច់ព្រ័ត្រ​ទូទាំង​នៅ​​រាជធានី​ភ្នំពេញ​ ខែ​មីនា​ ខាង​មុខ​នេះហើយ៕​

ខាង​ក្រោម​ចំណាត់​ថ្នាក់​ ១​-៤​

ក្រុមលេខ១៖​ ក្រុម​ ABA(A)​ ទទួល​បាន​ទឹក​ប្រាក់​ ១០០០​ដុល្លារ​ និងស្រាបៀរ១០កេស

ក្រុមលេខ២៖​ Vitou MK​ ទទួល​បាន​ទឹក​ប្រាក់​ ៧០០​ដុល្លារ​ និងស្រាបៀរ១០កេស

ក្រុម​លេខ៣​៖ Black Lion​ ទទួល​បាន​ទឹក​ប្រាក់​ ៣៥​០ដុល្លារ​ និងស្រាបៀរ៥កេស

ក្រុម​លេខ៤​៖ រដ្ឋបាលភ្នំស្រូច​ ទទួល​បាន​ទឹក​ប្រាក់​ ១៥០​ដុល្លារ​ និងស្រាបៀរ៥កេស

ក្រុមលេខ១​ ក្រុម​ ABA(A)

ក្រុមលេខ២​ Vitou MK

ក្រុម​លេខ៣​ Black Lion

ក្រុម​លេខ៤​ រដ្ឋបាលភ្នំស្រូច​