អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី Azeglio Vicini បានស្លាប់នៅអាយុ ៨៤ឆ្នាំ។ Vicini បានដឹកនាំអ៊ីតាលីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅក្នុងទឹកដីខ្លួនឯងក្នុងឆ្នាំ ១៩៩០ ប៉ុន្តែក្រុមរហ្សសនាមអសូរីអ៊ីតាលី ត្រូវរងបរាជ័យចាញ់ក្រុមជើងខ្លាំងអាហ្សង់ទីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រោយបញ្ចប់ការប្រកួត World Cup ១៩៩០ លោក Vicini ត្រូវបានជំនួសដោយគ្រូបង្វឹក Arrigo Saachi ក្រោយពីមិនអាចដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីមានកៅអីទៅប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនាឆ្នាំ១៩៩២ បាន។

MILAN, ITALY – JANUARY 24: Giuseppe Baresi (L) and Azeglio Vicini (R) attend the “Oscar Del Calcio AIC 2010” Italian Football Awards on January 24, 2011 in Milan, Italy. Oscar del Calcio Aic is the event in which best players are awarded by Italian Footballers Association. (Photo by Vittorio Zunino Celotto/Getty Images) *** Local Caption *** Giuseppe Baresi;Azeglio Vicini


Vicini ធ្លាប់មានបទពិសោធន៏លេងអោយក្រុម Cesena និង Udinese ប៉ុន្តែមិនបានឈ្នះពានអ្វីនោះទេ ហើយនៅឆ្នាំ១៩៩៤ រូបលោកបានចូលនិវត្តន៏ពីបាល់ទាត់ មុនពេលដែលលោកទទួលការងារ ជាប្រធានផ្នែកសហព័ន្ធកីឡាបាល់ទាត់ក្រុមជម្រើសជាតិអ៊ីតាលីមកដល់ឆ្នាំ២០១០ កន្លងមក។

ប្រភព៖ sportskeeda
Via : Cambosport