ក្លិបបិសាចក្រហម Manchester United បានពន្យាកិច្ចសន្យាដល់ខ្សែបម្រើ Juan Mata អោយបន្តស្នាក់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ2019 ។ កិច្ចសន្យារបស់ Mata នឹងត្រូវផុតកំណត់នៅចុងបញ្ចប់ នៃរដូវកាលនេះ ប៉ុន្តែបិសាចក្រហមបានសម្រេចចិត្ត បន្តកិច្ចសន្យាដល់កីឡាករក្រុមជម្រើសជាតិអេស្បាញរូបនេះរយៈពេល 12ខែទៀត។

អ្នកចាត់ការទូទៅក្រុម Man.United ដែលបានលក់ Mata នៅខែមករា ឆ្នាំ២០១៤ កំលុងពេលរូបលោក នៅដឹកនាំក្រុម Chelsea បាននិយាយថា៖ Mata មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្រុម សម្រាប់ក្លឹបនឹងនៅពេលខ្ញុំមកដល់ទីនេះ បានមួយឆ្នាំកន្លះ។ អតីតគ្រូបង្វឹកក្រុម Real Madrid, Inter Milan, Port រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយមុនពេលធ្វើដំណើរទៅកាន់ទីក្រុង Wembley មុនពេលជួបប្រកួតជាមួយក្រុម Tottenhamថា៖ Mata កំពុងស្ថិតក្នុងស្ថានភាពលំបាកនៅពេលមានបញ្ហា ហើយឥឡូវនេះគាត់បានទទួលនូវការពន្យារពេលមួយឆ្នាំទៀត។

ប្រភព៖ sportskeeda
Via :Cambosport