បាត់ដំបង‌‌‌៖ កម្មវិធី Tiger​ Street​ Football​ Festival​ 2018 បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំជា​ការ​ប្រកួត​កីឡា​ហ៊្វូត​សាល​ដំបូង​ និង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ មក​ម្លេះ។

ចំពោះខេត្ត បាត់ដំបង ដែលជាមណ្ឌលទី៣នេះ មាន៧៩ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី០៣​-០៤ ខែមករានេះ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សកម្មភាព​កីឡា​ក៏​ដូច​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់​ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ដើម្បី​បង្ហាញ​ទេពកោសល្យ​ ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​រៀន​ពី​ទម្រង់​ថ្មី​ៗ​នៃ​ការ​លេង។

បើតាមប្រសាសន៍របស់អ្នកស្រី ថោង បវរលក្ខិណា ដែលជានា​យកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០២ ខែមករា នេះថា សម្រាប់ឆ្នាំ២០១៨នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival​ ប្រចាំ​ឆ្នាំ​ ២០១៨​ នេះឡើង។

ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់ឆ្នាំ២០១៨នេះយើងបានបង្កើនមណ្ឌលប្រកួតដល់៨ ទីតាំង និងរង្វាន់​សរុបទូទាំងប្រទេស​កាន់​តែ​ធំអស្ចារ្យ​ រហូត​ដល់​៥០០០០​ដុល្លារ។
សម្រាប់ខេត្តបាត់ដំបងនេះយើងជ្រើសយក៦ក្រុមដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះកីឡាករទាំង៦ក្រុមនោះនឹង​មាន​ឱកាសបាន​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs​ នៅ​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

នា​យកម៉ាកផលិតផលស្រាបៀរថៃហ្គ័ររូបនេះបញ្ជាក់ឲ្យដឹងទៀត ក្រៅពីការប្រកួតបាលទាត់​ដ៏អស្ចារ្យនោះ នាពេលរាត្រីយើងក៏មាន​កម្មវិធី​ប្រគំ​តន្រ្តី​កាន់​តែ​ធំ​ជាង​មុន​ ឆាក​តន្រ្តី​កាន់​តែ​ទំនើប​ ភ្លើង​ពណ៌​ចម្រុះ​ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទៀតផង។

សូមបញ្ជាក់ថា ​ខេត្តបាត់ដំបងគឺជាមណ្ឌលទី៣ ក្នុងការបង្ហាញសមត្ថភាពប្រកួត​ប្រជែងដណ្តើមពានរង្វាន់បាល់ទាត់​ Tiger​ Street​ Football​ Festival​ ២០១៨​ ដែលនឹងបើកការប្រកួតជាផ្លូវការ​នាព្រឹក​ថ្ងៃ​ទី​ ០៣ ស្អែកនេះ ដល់ថ្ងៃទី ០៤ ខែ​មករា​ ឆ្នាំ​២០១៨​ ដោយមាន ៧៩ក្រុម ហើយកីឡាករមានមកពី ខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន។

ព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger​ Street​ Football​ Festival​ ២០១៨​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!!
Via :cambosport