ពិតជាជក់ចិត្តមែនទែននៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 3 នេះ នៅក្នុងគូប្រកួតទី 2 នេះក្រុម Avatar FC បានយកឈ្នះក្រុម បញ្ជះខែលកំពង់ឆ្នាំង ដោយក្រុម Avatar FC នឹងបន្ដដំណើររបស់ខ្លួនឡើងទៅវគ្គ 24 ក្រុមចុងក្រោយ។

ការប្រកួតរវាងក្រុម Avatar FC និងក្រុម បញ្ជះខែលកំពង់ឆ្នាំង បញ្ចប់ទៅដោយលទ្ធផល……។ នៅក្នុងតង់ទី 1 ក្រុម Avatar FC បានបើកការសម្រុកមកលើក្រុម បញ្ជះខែលកំពង់ឆ្នាំង យ៉ាងខ្លាំងធ្វើអោយក្រុម បញ្ជះខែលកំពង់ឆ្នាំង របូតគ្រាប់បាល់ដល់ទៅ 3 គ្រាប់ត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ក្រុម Avatar FC ត្រូវបានគេទទួលស្គាល់ថាជាក្រុមខ្លាំងមួយ ដោយក្រុមមួយនេះធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើន។ ក្រុម Avatar FC បានប្រើយុទ្ធសាស្រ្ដវាយបកមកលើគូប្រកួតធ្វើអោយក្រុម បញ្ជះខែលកំពង់ឆ្នាំង មិនអាចទប់ទល់នឹងក្រុម Avatar FC បាន។ ចំណែកឯក្រុម បញ្ជះខែលកំពង់ឆ្នាំង វិញបានសុតបញ្ចូលទីក្រុម Avatar FC មុន ប៉ុន្ដែចង្វាក់លេងរបស់ក្រុម បញ្ចះខែលកំពង់ឆ្នាំងនេះហាក់ដូចជាមិនសូវត្រូវគ្នាសោះ​ ធ្វើអោយក្រុមមួយនេះរបូតគ្រាប់បាល់ដល់ទៅ 3 គ្រាប់ក្នុងតង់ទី 1។ បញ្ចប់លទ្ធផលតង់ទី 1 ក្រុម Avatar FC នាំមុខក្រុម បញ្ជះខែលកំពង់ឆ្នាំង បណ្ដោះអាសន្នក្នុងលទ្ធផល 3-1។

ចូលដល់តង់ទី 2 នេះភ្លាម ក្រុម Avatar FC បានបើកការសម្រុកបន្ថែមយ៉ាងខ្លាំងមកលើក្រុម បញ្ជះខែលកំពង់ឆ្នាំង ដោយកែបាល់ចូលតង់ទី 2 ភ្លាម ក្រុម Avatar FC បានសុតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀត។ រំលង់មិនបានប៉ិន្មាននាទីផង ក្រុម Avatar FC បានសុតបញ្ចូលទីបន្ថែមទៀត ដោយសម្រុកចាប់ពីដើមតង់ទី 2 រហូតដល់បញ្ចប់តង់។ បញ្ចប់តង់ទី 2 ក្រុម Avatar FC លត់ក្រុម បញ្ជះខែលកំពង់ឆ្នាំង ដល់ទៅ 10-3។

ក្រុម Avatar FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ អ៊ុច ចំរើន សុតបញ្ចូលទីបាន 3 គ្រាប់
2. កីឡាករ អ៊ំ តុលា សុតបញ្ចូលទីបាន 4 គ្រាប់
3. កីឡាករ សឿម កុសល សុតបញ្ចូលទីបាន 1 គ្រាប់
4. កីឡាករ ឃេល ខេមរាន្នន សុតបញ្ចូលទីបាន 1 គ្រាប់
5. កីឡាករ ឡាំ សុផិន សុតបញ្ចូលទីបាន 1 គ្រាប់

ក្រុម បញ្ជះខែលកំពង់ឆ្នាំង សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ ឌី​ រ៉ហ្វាត សុតបញ្ចូលទីបាន 2 គ្រាប់
2. កីឡាករ ជូ លាងស្រេង សុតបញ្ចូលទីបាន 1 គ្រាប់

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA


– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR