Barcelona បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​២២​ក្រោយ​ស្មើ​គ្នា​ ១​ទល់​នឹង​១​ ជាមួយ​ Espanyol។

ប្រកួត​យប់​មិញ​​ Luis Suarez, Coutinho និង​ Alcacer ​​​លេង​ជា​ជម្រើស​ដំបូង​ ខណៈ​ Messi ត្រូវ​លោក​ Ernesto Valverde ឲ្យ​សម្រាក​ហើយ​ប្ដូរ​ចូល​នៅ​តង់​ទី​២។ ប្រព័ន្ធ​ប្រយុទ្ធ​ថ្មី​របស់​អ្នក​ចាត់​ការ​ Barca ហាក់​គ្មាន​ប្រសិទ្ធ​ភាព​ទេ​ពោល​គឺ​ត្រូវ​ Espanyol នាំ​មុខ​១គ្រាប់​មុន​នៅ​នាទី​៦៦​ ជា​ការ​តែត​​របស់​ខ្សែ​ប្រយុទ្ធ​ Gerard Moreno។

យ៉ាង​ណា​នាទី៨២​ Gerard Pique បាន​តែត​សង​បាន​វិញ​ឲ្យ​ Barcelona បាន​១​ពិន្ទុ​ទៅ​ផ្ទះ​ហើយ​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​នៅ​ La Liga រដូវ​កាល​នេះ៕


អត្ថបទ៖ វិរ័ត្ន
Via :news.sabay